អាណិតណាស់! ដើម្បីម្តាយជរា គាត់ស៊ូធាក់កង់ពីខេត្តតាកែវ ទៅភ្នំពេញ ដើម្បីរកការងារធ្វើ ហើយមានលុយជាប់ខ្លួនតែ១រយរៀលប៉ុណ្នោះ ក្រោយមកគាត់ក៏….

កើតមកក្រ មិនមែនជាកំហុសនោះទេ តែបើនៅតែក្ររហូត អាចថាជាកំហុសរបស់យើង មានជីវិតត្រូវតែតស៊ូ បើយើងមិនប្រឹង នោះយើងគ្មានថ្ងៃក្រោកពីភាពក្របានឡើយ ដោយលែកក្រលេកមកមើលជីវិតរបស់បងប្រុសម្នាក់នេះវិញ បានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ព្រោះតែការតស៊ូរបស់គាត់។

ជាក់ស្តែងបើយោងតាមគណនីហ្វេសបុកឈ្មោះ សៀវ ឡុងនី បានរៀបរាប់ថា: ដេីម្បីរកការងារបានប្រាក់ចិញ្ចឹមម្ដាយជរា គាត់បានតស៊ូជិះធាក់តាំងពីព្រៃផ្ដៅ ស្រុកអង្គរបុរី ខេត្តតាកែវ ឆ្ពោះមកភ្នំពេញផ្សារព្រែកជ្រៃ តាំងពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង១២ថ្ងៃត្រង់

មានលុយជាប់ខ្លួនតែ ១០០រៀលគត់😢😢 មកដល់ភ្នំពេញស្រែកបាយផង ស្រែកទឹកផងគាត់បានសុំគេហូបដេីម្បីទ្រាប់ក្រពះមួយគ្រា 😪 ទោះក្រលំបាកយ៉ាងណាក៏គាត់មិនលេីកដៃសុំទានគេដែរ បេីបងប្អូនណាមានចិត្តសប្បុរស មានធនធាន សូមជួយផ្ដល់ការងារដល់គាត់ផង🙏🙏លេខទូរស័ព្ទ អ្នកជិតខាងគាត់ 088 86 56 566៕

Related posts

Leave a Comment