អាណិតណាស់! បុគ្គលិកធនាគារស្ថាបនា ជួបគ្រោះថ្នាក់បា ត់បង់ ជីវិ តចោលកូនតូច នៅឯ….

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នា ក់ចរាចរ ណ៍នេះកើតឡើងនៅថ្ងៃសុក្រ ១៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស ២៥ ៦៤ត្រូវនិងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០វេលា ម៉ោង ១៦ និង ២៤នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីទ្បូម៉ែត្រលេខ១៦០-១៦១

ភូមិពោធិសែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងរវាងរថយន្ត និង ម៉ូតូចំនួន០២គ្រឿង បណ្តាលអោយមនុស្ស០១នាក់ (ប្រុស) បាត់ប ង់ជី វិ ត និង របួសស្រាល០១នាក់(ប្រុស) ខូចខាតម៉ូតូ០២ គ្រឿង រថយន្ត០១គ្រឿង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ C.125 សេរី ២០១៨ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1GY 1948 បើក បរដោយឈ្មោះ ផាន សេរី ភេទប្រុស អាយុ ២៩ឆ្នាំ នៅ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកពង់ធំ មុខរបរបុគ្គលិកធនាគារស្ថាបនា (បា ត់បង់ជី វិ តនៅកន្លែងកើតហេតុ)

ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ និងម៉ូតូ០១គ្រឿងទៀត C. 125 សេរី ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1D-4747 បើកបរដោយឈ្មោះ ទិត្យ ថាយូណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

មុខរបរបុគ្គលិកក្រុមហ៊ុន ម៉ែកហ្វូន(របួ សស្រាល) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ ចំណែកឯរថយន្តម៉ាក សុីណា ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំ ពេញ 2AY-7175 បើកបរដោយឈ្មោះ វុទ្ធី ភេទប្រុស អាយុ ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនដឹង រត់គេចខ្លួ បើកបររថយន្តទិសដៅពីជើងទៅត្បូង ។

សមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្ត និងម៉ូតូ ទាំង០២គ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯស ពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related posts

Leave a Comment