ជួយស៊ែរអំពើល្អផង! ឃើញបងប្អូនខ្មែរ ជាជនជាតិព្នង បែកកង់ម៉ូតូ២នាក់ម៉ែកូននៅកណ្តាលផ្លូវ ពួកគាត់ជួយលើកម៉ូតូដាក់ឡាន ហើយ… (មានវីដេអូ)

ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាទឹកចិត្តដ៏ល្អមួយដែលមនុស្សគ្រប់ជាតិសាសន៍នៅលើពិភពលោកគួរឲ្យតែអនុវត្តអោយបានច្រើន ដើម្បីលើកស្ទួយពាក្យថាមនុស្សធម៌ ដែលមានការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ។ ដោយលែក មានរឿងគួរឲ្យសរសើរមួយសម្រាប់បងៗដែលកំពុង

ធ្វើដំណើរតាមដងផ្លូវស្ងាត់នៅមណ្ឌលគីរី ដោយពួកគាត់ដែលកំពុងតែបើករថយន្ត បានជួបប្រទះនឹងអ្នកមីង និងកូនស្រីតូច កំពុងបណ្តើរម៉ូតូយ៉ាងកំសត់ ព្រោះតែម៉ូតូបែកកង់ ហើយបើមិនជួយទេមិនដឹងថាគាត់ត្រូវបណ្តើរម៉ូតូប៉ុន្មានម៉ោងទេទើបទៅដល់គោលដៅ។ ភ្លាមៗនោះ

រថយន្តរបស់បងៗចិត្តធម៌ បានបើកត្រលប់ក្រោយ ហើយជួយលើកម៉ូតូរបស់អ្នកមីង និងកូនស្រី ដាក់រថយន្ត ហើយដឹកគាត់ទៅដល់គោលដៅផងដែរ នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ ជ័យ រាជ បានបង្ហោះវីដេអូ និងសារថា: ឃើញបងប្អូនជនជាតិព្នងគាត់បែកកង់ម៉ូតូកណ្តាលព្រៃ បើមិនជួយគាត់ទេវីវរហើយដីជាងរយគីឡូឯណោះ មណ្ឌលគីរី៕ ទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment