ដំបូងគ្រប់គ្នាមុខឡើងស្មើ! មុនពេលវះកាត់ ឯកឧត្តម​ ម៉ុង ឫទ្ធី ហៅកូនៗមកជុំគ្នា ហើយក៏ផ្តែផ្តាំ ប៉ុន្តែចុងក្រោយបែជាផ្ទុះសំនើច ព្រោះតែ… (មានវីដេអូ)

កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមហ្វេសបុកផេចរបស់ ឯកឧត្តម​ ម៉ុង ឫទ្ធី បានបង្ហោះសារជូនដំណឹងថា: ថ្ងៃ​សុក្រ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ផ្តែផ្តាំកូន​ៗអោយហេីយ​ខ្លាចពួក​វាចែក​ទ្រព្យសម្បត្តិ​គ្នា​មិន​ស្មេីមុនពេល​ចូល​បន្ទប់​វះកាត់​។ ហើយអ្វីដែលគួរឲ្យចាប់

អារម្មណ៍នោះគឺក្នុងវីដេអូដែល ឯកឧត្តម​ ម៉ុង ឫទ្ធី បានបង្ហោះ កំពុងតែធ្វើឲ្យមហាជនហួសចិត្ត និងអស់សំណើចជាខ្លាំង ព្រោះនឹកស្មានមិនដល់ ដោយលោកបានហៅកូនៗមកជុំគ្នា ហើយពោលពាក្យថា: ​កូន​ទាំងអស់គ្នា​ថ្ងៃនេះ មាន​ម្ហូប​ឆ្ងុយឆ្ងាញ់​ណាស់ ហើយ​

នាំគ្នា​លេប​ទៅ ប៉ា​លេប​លែង​រួច​ហើយ ហើយ​ទ្រព្យសម្បត្តិ​ប៉ា ដែល​មាន​ទាំង​ប៉ុន្មាន​ហ្នឹង​ធ្វើ​ម៉េច​ចែកគ្នា​ឲ្យ​ស្មើ​ស្រណុក​ប៉ា​ម៉េចៗ​ទៅ ហើយ​មិន​បាច់ចាំ​យំ​ទេ បើសិនណា​ប៉ា​ម៉េចៗ​ទៅ កូន​ត្រូវ​ចាំ​ថា មាន​អ្វី​ស្រួល​ជាង​…​មួយ​ជីវិត​នេះ​»​៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment