លោក ជា វិបុល បានលាចាកសិក្ខាបទហើយ ក្រោយបួសជិតមួយខែមកនេះ

ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ស្រាប់តែពិធីករឆ្នើម លោក ជា វិបុល បានសម្រេចចិត្តទៅបួស ដកខ្លួនពីការងារសិល្បៈមួយរយៈ ដើម្បីបួសធ្វើជាព្រះសង្ឃ បម្រើព្រះពុទ្ធសាសនាផងដែរ។ ក្រោយទស្សនិកជន បានដឹងនូវដំណឹងនេះ ពួកគេមានភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្ដង តែលោកក៏មិនបានប្រាប់ថា បួសដើម្បីសងគុណឪពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តងនោះទេ។

ស្រាប់តែមុននេះបន្តិច លោក ជា វិបុល បានប្រាប់ថា ពេលនេះលោកបានលាចាកសិក្ខាបទហើយ​។ បន្ទាប់ពីលាចាកសិក្ខាបទភ្លាម តារាប្រុសរូបនេះ បានផុសរូបជុំគ្រួសារ នាំភរិយា និងកូនស្រី ទៅមើលមុខក្មួយទើបតែនឹងកើត និងបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។

Related posts

Leave a Comment