វ័យ៣០ប្លាយហើយ សម្រស់កាន់តែក្មេងស្អាត សុគន្ធ និសា តែងខ្លួនឡើងខ្ញង់

មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈចម្រៀងជាមួយនឹងទឹកដម សម្លេងដ៏ពីរោះនោះទេ តែ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ក៏មានរូបសម្រស់ស្រស់សោភា ដែលមានភាពលេចធ្លោយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។

ដោយឡែក ឃើញថា បច្ចុប្បន្ននេះ អ្នកនាង សុគន្ធ នីសា ថែមទាំងមានការលេងខ្លួនយ៉ាងទាន់សម័យ ទាំងការតុបតែងមុខមាត់ សម្លៀកបំពាក់ ក៏ដូចជាម៉ូតសក់ ដែលអាចជួយលើកសម្រស់របស់នាងឲ្យកាន់តែមានមន្ដស្នេហ៍ និងភាពវ័យក្មេង ក្នុងពេលដែលនាងមានវ័យកាន់តែច្រើន ទៀតផង។

ជាការពិតណាស់ អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមនិង ស្រទន់រូបនេះ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងស្រទាប់យុវវ័យ ដោយសារតែទេពកោសល្យនៃការ ច្រៀង សម្តែងនិង ម៉ូតសក់ដ៏មានមន្តស្នេហ៍ទៀតនោះ ធ្វើឲ្យហ្វេនៗគោរពស្រលាញ់អ្នកនាងមិនតិចនាក់នោះទេ។

យ៉ាងណាមិញក្នុងចំណោមហ្វេនជាច្រើននាក់ មានមួយចំនួនធំបានបញ្ចេញមតិសរសើរតារាស្រីរូបនេះ នៅពេលដែលកាត់សក់ខ្លីបែបនេះ នៅតែស្អាតដដែល មិនចាញ់ក្មេងៗអាយុ២០ឆ្នាំនោះទេ៕

Related posts

Leave a Comment