យល់យ៉ាងណាដែរ! ស្ងាត់ៗស្រាប់តែ ចំប៉ីខ្មៅ បង្ហោះសារអង្វរដល់ឯកឧត្តម ហ៊ុន ជា សុំឲ្យជួយរឿងនេះមួយដល់ខ្លួន និងគ្រួសារ ដោយបានប្រាប់ថា….

ជឿជាក់ថាប្រិយមិត្ត ពិតជាចាំមិនភ្លេចចំពោះហេតុការណ៍កើតឡើងដោយបុគ្គលឈ្មោះ ចំប៉ីខ្មៅ រហូតធ្វើឲ្យលោកធ្លាប់ជាប់ពន្ធនាគារ ដោយពាក់ព័ន្ធនឹងការមើលងាយជាតិសាស៍ខ្មែរ ដោយលែកកាលពីម្សិលមិញ ស្រាប់តែ ចំប៉ីខ្មៅ បានបង្ហោះសារបែបនេះថា: ខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដឆ្នាំទី ៣ នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និង វិទ្យសាស្រ្ដសេដ្ឋកិច្ច ធ្លាប់បានប្រព្រឹត្តបទល្មើសញ៉ុះញ៉ង់ឱ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០ «ព» ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នខ្ញុំបាទបានរួចចាកផុតពីការឃុំឃាំងខ្លួន និង មានសេរីភាពរួចមកហើយតាមរយៈលិខិតដោះលែងរបស់មណ្ឌលឣប់រំកែប្រែទី ១(ម១) លេខ ៣៤៨ល.ដ.ល ចុះថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ។ ខ្ញុំបាទបានកែប្រែខ្លួន ខិតខំព្យាយាមធ្វើជាកូនល្ឣ ពលរដ្ឋល្ឣនៅក្នុងសង្គមឡើងវិញ ។

ខ្ញុំបាទពិតជាត្រូវការឱកាសដើម្បីបានចូលរៀនឡើងវិញ និង បន្តចូលឆ្នាំទី ៤ ដូចនេះខ្ញុំបាទមានតែលើកម្រាមដៃដប់សំពះសុំការឣន្តរាគមន៍ពីបងប្រុសឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ជា មេត្តាជួយឣន្តរាគមន៍ដល់រូបខ្ញុំបានបានបន្តការសិក្សាផ្នែកច្បាប់នេះឱ្យបានចប់ចុងចប់ដើមជាទន់ក្នុងការបន្តជីវិត និង ប្រើប្រាស់សម្រាប់សង្គមជាតិផងចុះ ហើយខ្ញុំសុំសន្យាថានឹងប្រឹងប្រែងរៀនសូត្របញ្ចប់ឱ្យបានជោគជ័យ នេះជាបំណងតែមួយគត់របស់ខ្ញុំ និង គ្រួសារ ។

ជាចុងក្រោយខ្ញុំសង្ឃឹមថាបងប្រុសឯកឧត្តមនឹងមេត្តាប្រណីចំពោះរូបខ្ញុំដែលធ្លាប់មានកំហុស ហើយខ្ញុំពិតជារីករាយក្នុងការកែប្រែខ្លួនជាយុវជនក្នុងសង្គម ។ បងប្រុសជាក្ដីសង្ឃឹមតែមួយដែលខ្ញុំឣាចសុំឣន្តរាគមន៍ដើម្បីបន្តការសិក្សា លេខខ្ញុំបាទ 0965922681 ។ សូមពុក ម៉ែបងប្ឣូន មេត្តាជួយ Share ឲ្យបងប្រុស ហ៊ុន ជា បានទទួលជ្រាបផង ដោយក្ដីគោពរពីរូបខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ៕


Related posts

Leave a Comment