ទៀតហើយ! នារីម្នាក់បានបា​ត់ប ង់ជី វិ តភ្លាមៗ ក្រោយត្រូវបុរសម្នាក់ចា ក់ ៣ កាំបិត នៅព្រែកហូរ ដោយសារតែ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីសារព័ត៌មាន ហង្សតូច បានឲ្យដឹងថា: ស្ត្រីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ចា ក់និងកូនកាំបិតចំនួន៣កាំបិ ត បណ្តាលឲ្យបា ត់បង់ជី វិ តភ្លាមៗ នៅលេីថ្នល់ត្រង់ចំនុចទល់មុខច្រកចូលវត្តព្រះពុទ្ធអណ្ដែត(ហៅវត្តព្រែកហូរ​) ស្ថិតក្នុងភូមិព្រែកហូរខាងកេីត​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ ខេត្តកណ្តាល​ នាម៉ោងជិត១២យប់ ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២០នេះ។

បេីតាមការបញ្ជាក់របស់លោក​វរសេនីយ៍ឯក​ យី​ វ៉ាន់ដា​ អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់ថា​ ករណីនេះជាករណីឃា តក ម្ម(ប្រចណ្ឌ)​ ដែលខាងប្រុសបានចា ក់ខាងស្រី ដោយកូនកាំបិ តចិតបន្លែ ចំនួន៣កាំបិត ​បណ្តាលឲ្យបា ត់បង់ជី វិ តភ្លាមៗតែម្តង​ បន្ទាប់ពីចា ក់ហេីយជនស ង្ស័យបានបោះកាំបិតចោលជាប់ធាងចេកនៅជិតកន្លែងកេីតហេតុ​រួចរត់គេចខ្លួន។

លោកអធិការក្រុងតាខ្មៅបានបញ្ជាក់ទៀតថា ជនស ង្ស័យ បន្ទាប់ពីរត់គេចខ្លួនចេញពីកន្លែងកេីតហេតុទៅស្រុកស្អាង​ រួចស ង្ស័យដល់បានចូលសារភាពនៅ​អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងតែម្ដង​។ ជនរ ងគ្រោះអាយុជាង២០​ឆ្នាំ មុខរបរ​កម្មការនីរោងចក្រ មានស្រុកកំណេីត នៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល​ ។ បច្ចុប្បន្នក្រោយកើតហេតុ​ ជនសង្ស័យខាងលេី​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​យកសាកសួរនាំនៅ​អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

Related posts

Leave a Comment