ជាទីគោរព ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទទួលអំណោយរថយន្តដ៏ទំនើបពីសម្ដេចពុកតេជោ ហ៊ុន សែន

ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ​ ហាក់​ សៀងហៃ ទើបតែត្រូវបានតែងតាំង​ជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលអំណោយ​ដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ គឺ​ រថយន្ត​ទំនើប​ម៉ា​ក​ Mazda CX-9 ។

ពិធីប្រគេនរថយន្តនោះ ត្រូវ​បាន​ លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ រីន​ តំណាង​ ឯកឧត្ដម​ សេង​ ទៀង​ នាំយកទៅ​ប្រគេន ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ​ ហាក់​ សៀងហៃ នាយក​ប្រតិបត្តិ​អង្គការពុទ្ធសាសនាដើម្បី​អប់រំ​ នៃ​កម្ពុជា​ និង​ ជារាជាគណៈថ្នាក់កិត្តិយស​ គង់​នៅវត្ត​កំផែង​ ភូមិ​កម្មករ​ សង្កាត់​ ស្វាយប៉ោ​ ក្រុង​-ខេត្ត​ បាត់ដំបង​​ ។ ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញាប់នៅរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម ៕

Related posts

Leave a Comment