រំជួលចិត្ត! រឿងពិតបុរសបរទេស លះបង់អ្វីៗគ្រប់យ៉ាងមកកម្ពុជា ព្រោះនារីខ្មែរម្នាក់ ចុងក្រោយក្លាយជាជនអនាថា

បុរសកម្សត់​សញ្ជាតិអូស្ត្រាលី កាត់អាមេរិកកាំងមា្នក់ ឈ្មោះថា អេនឌី បានជំពាក់ស្នេហ៍លើនារីខ្មែរដ៏ងប់ងល់ដកចិត្តពុំរួច ក៏បានលះបង់ទឹកដីកំណើត មកបង្កើតរបររកស៊ីលើទឹកដីកម្ពុជា ជាមួយគូស្នេហ៍ តែជាសំណាងមិនល្អ ជំនួញរបស់ អេនឌីត្រូវដួលរលំ ស្នេហាក៏បាក់បែក ធ្វើឱ្យ អេនឌី ខូចចិត្តដើរតែលតោលអនាថាយ៉ាងកម្សត់ ។

បើតាមគណីយហ្វេសប៊ុកដែលមានឈ្មោះថា ស្ទីវិន សាន់ បានជួបជាមួយបុរសបរទេសខាងលើ និងបានសាកសួរពីដំណើររឿងពិតនោះ បានសរសេរសាច់រឿងលម្អិតដូចខាងក្រោមនេះ៖ «រសៀលថ្ងៃនេះ នៅពេលខ្ញុំដើរទៅទទួលជំទាវតូចពីសាលារៀន ខ្ញុំប្រទះបុរសបរទេសវ័យចំណាស់មួយរូបកំពុងអង្គុយលើចិញ្ចើមផ្លូវនៅទល់មុខសាលាខណ្ឌដូនពេញ ដោយមានពាក់តែស្បែកជើងម្ខាងខាងឆ្វេង រីឯជើងស្តាំពាក់ស្រោមជើងខ្មៅ និង រុំដោយស្បោងប្លាស្ទីក។ អេនឌី (Andy) សញ្ជាតិអូស្រ្តាលីកាត់អាមេរិចកាំងមានជំនាញខាងអេឡិចត្រូនិច និង ធ្លាប់ធ្វើការច្រើនឆ្នាំនៅក្រុមហ៊ុនទូរស័ព្ទធំមួយនៅអូស្រ្តាលី ។ ពេលឈប់សម្រាកការងារប្រចាំឆ្នាំ អេនឌីបានមកកម្ពុជាដោយបានជួប និង ស្រឡាញ់នារីខ្មែរម្នាក់យ៉ាងងប់ងល់ រហូតលះបង់ទឹកដីកំណើតដើម្បីរស់នៅជាមួយមនុស្សជាទីស្នេហា ។ ទីបំផុត របររកស៊ីនៅកម្ពុជាដួលរលំ ស្នេហាក៏បែកបាក់នាំឱ្យ អេនឌី ខូចចិត្តដើរគ្មានគោលដៅក្លាយជាជនអនាថា ។ អេនឌីសម្រេចចិត្តស្លាប់លើទឹកដីកំណើតស្នេហារបស់គាត់នៅកម្ពុជា» ។ តាមសំណេររៀបរាប់របស់លោក ស្ទីវិន សាន់ បានបន្តទៀតថា៖ ដោយក្តីមេត្តា ខ្ញុំបានផ្តល់ថវិកាទៅអេនឌីសម្រាប់ទិញស្បែកជើង ។

Related posts

Leave a Comment