ច្បាស់ដូចថ្ងៃ ១០០% ហង្សមាស​ប្រកាស​វត្តមាន Tho Meet

ផលិតកម្ម​ចម្រៀង​ក្នុងស្រុកធំ​ៗ​ពីរ គឺ​រស្មី​ហង្សមាស និង​ហ្គាឡាក់ស៊ី កំពុង​បង្ហាញ​ពី​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ដែល​មាន​គុណភាព និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​។ ក្នុង​រយៈ​ពេល​​ ២​ខែ​ចុង​ក្រោយ ក្នុង​ឆ្នាំ​២០២០ នេះ ផលិតកម្ម​ទាំង២ បាន​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ផលិត​បទ​ភ្លេង និង​តារា​ចម្រៀង​របស់ខ្លួនសំខាន់ៗ២រូប។

ផលិតកម្ម​ទាំង​២ បាន​ស៊ីសង​គ្នា​ដ៏​គួរ​ចាប់​អារម្មណ៍ ដោយ​ហ្គាឡាក់​ស៊ី បាន​ទាញ​យក​ស្ដេចត្រាញ់​ផ្នែក​ចម្រៀង​របស់​រស្មីហង្សមាស គឺ​លោក ព្រាប សុវត្ថិ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ ហើយ​ឥឡូវ​នេះ​រស្មីហង្ស​មាស បាន​ទាញ​យក​អ្នក​និពន្ធ​បទភ្លេង ឬ Composer ល្បី​ឈ្មោះ​ម្នាក់​ពី​ហ្គាឡាក់ស៊ី​មក​វិញដែរ។

នៅ​ថ្ងៃទី១ ខែតុលា ​នេះ ​ផលិតកម្ម​រស្មីហង្ស​មាស បានប្រកាសទទួលស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​វត្តមាន​អ្នក​និពន្ធ​បទ​ភ្លេង​ថ្មី THO MEET ដែល​ចូល​មក​រួម​រស់​ជាមួយ​គ្រួសារ​រស្មីហង្សមាស នៅលើផេកហ្វេសប៊ុករបស់ខ្លួន។

Related posts

Leave a Comment