មិនធម្មតាមែន! ធ្វើសកម្មភាពប្ល ន់តាំងពីនៅក្មេង អាលូវចាស់មើលលេងចង់ស្គាល់ទៅហើយ សមត្ថកិច្ចនៅតែស្រាវជ្រាវតាមឃា ត់ខ្លួនបាន ហើយ….

ពិតជាភ្ញាក់ផ្អើល បំផុត និងជាករណី ដ៏កម្រដែល សមត្ថកិច្ចបាន ចាប់ខ្លួនចោរ ប្ល ន់ម្នាក់ ព្យាយាមរ ត់ គេច អស់ ១៥ ឆ្នាំ មកហើយស្រាប់ តែវិលចូល ស្រុកវិញត្រូវសមត្ថកិច្ច ចាប់ខ្លួន បានតែម្ដង ។ ជាល្មើសបានធ្វើសកម្មភាពប្ល ន់កាលពី ថ្ងៃទី ៥ ខែតុលា

ឆ្នាំ២០០៥ នៅ ចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនល្មើសជាបុរសវ័យចំណាស់ គេចខ្លួនតាំង អាយុ ៥២ ឆ្នាំ និងបច្ចុប្បន្ន អាយុ៦៣ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០

នៅចំណុច ភូមិ ព្រែកពោធិ៍ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល តាមដីកាស្វែងរកចាប់ខ្លួនលេខ ១៩៨ ដកសចខ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អ៊ិន បូផា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។ ជនត្រូវចោទនេះមាន ឈ្មោះ ទូច ធឿន

ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរកម្មករមាន ទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ បច្ចុប្បន្ន ជនត្រូវចោទ ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Related posts

Leave a Comment