ជនបរទេស រត់គេចមកពួននៅខ្មែរ ក្រោយប្រព្រឹត្តិបទល្មើសបទល្មើ ស មនុ ស្សឃា ត នៅប្រទេសចិន ហើយពេលនេះត្រូវបាន….

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ពាក់ព័ន្ធទៅនឹងបទល្មើស មនុ ស្សឃា ត ប្រព្រឹត្តនៅប្រទេសចិន។ សូមជម្រាបថា៖ នាព្រឹកថ្ងៃអង្គារ ១២កើត

ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ញាតឲ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់។

លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធទៅនឹងបទល្មើ ស មនុ ស្សឃា ត ប្រព្រឹត្តនៅប្រទេសចិន ដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបង្រាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ។

ដែលមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕

Related posts

Leave a Comment