អស់ការសង្ស័យ! ក្រោយលេចធ្លាយរូបថតជុំគ្នារបស់ពួកគាត់ទាំងអស់គ្នា ជាមួយសារដ៏មានន័យថា….

ដូចប្រិយមិត្តបានជ្រាបហើយថា តាំងតែពីតារាចម្រៀងដ៏ល្បី លោក ព្រាប សុវត្តិ ចាកចេញពីផលិតកម្មចាស់រស្មីហង្សមាស ចូលរួមក្នុងផលិតកម្ម Galaxy មក មហាជនតែងតែឃើញការសរសើរ ហើយក៏មានការរិះគន់ផងដែរ ដោយខ្លះយកលោក ព្រាប សុវត្តិ ទៅប្រៀងធៀបជាមួយតារាចម្រៀងផ្សេងទៀត ហើយខ្លះថាបទថ្មីរបស់លោក ព្រាប សុវត្តិ មិនល្អ មិនល្បីដូចនៅផលិតកម្មចាស់ឡើយ។

យ៉ាងណា ដើម្បីអោយអស់ចម្ងល់រឿងប្រៀបធៀបគ្មានមូលដ្ឋានច្បាស់លាស់ មុននេះ លោក ហេងឡុង តំណាងប្រធានសមាគមន៍សិល្បៈខ្មែរ បានបង្ហោះរូបថតជុំគ្នា ដែលរួមមានលោក ហេងឡុង ផ្ទាល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា និងអ្នកនិពន្ធ យឹម តាស្រង់។ ក្នុងនោះ លោក ហេងឡុង បានភ្ជាប់ជាមួយសារដ៏មានន័យថា: ទោះធ្វើការនៅផលិតកម្មផ្សេងគ្នា ក៏នៅតែរាប់អានគ្នាដូចបងប្អូន អ្វីៗគឺដើម្បីសិល្បៈខ្មែរ អរគុណដែលបានគាំទ្រ🙏🙏៕

Related posts

Leave a Comment