ខ្លាំងមែន! ពេលបានចេញសម្តែង ព្រាប សុវត្ថិ សរុបថតដល់ទៅបីរឿង អ្នកគាំទ្រអន្ទះសាចង់មើលព្រាត!

មិនត្រឹមជាតារាចម្រៀងល្បីលំដាប់ប្រទេសប៉ុណ្ណោះទេ ពេលនេះលោក ព្រាប សុវត្ថិ ក៏បានចូលរួមថតរឿងបែបអប់រំក្រោយខកខានថតជាច្រើនឆ្នាំ ។ អ្វីដែលចាប់អារម្មណ៍មិនមែនតែមួយរឿងទេ កំពូលតារាចម្រៀងរូបនេះត្រៀមថតដល់ទៅបីរឿងឯណោះ ។

តារាចម្រៀង ព្រាប សុវត្ថិ ក៏បានចូលរួមថតរឿងអប់រំពីសុវត្ថិភាពចរាចរដែលជាការសហការណ៍រវាងសមាគមសហភាពយន្តកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរ និង សណ្តាប់ធ្នាប់សាធារណៈ ដែលមានចំនួនដល់ទៅបីរឿងឯណោះ ។ រឿងទាំងបីមានចំណងជើងថា «ព្រោះតែអូន» «មហាវិថីគ្រោះថា្នក់» និង រឿង «វិប្បដិសារីឪពុកខ្ញុំ» ។ ក្រៅពីលោក ព្រាប សុវត្ថិ ក៏មានការចូលរួមពីសំណាក់តារាថ្មីចាស់ជាច្រើនដួងដែល មានស្រីស្អាត ធី វណ្ណនីវ៉ា និង កីឡាការិនីល្បុកតោ សំ ថារត្ន័ ជាដើម ។

បើទោះបីជារឿងអប់រំប្រភេទខ្លីក៏ពិតមែន តែមានមហាជនជាច្រើនកំពុងរង់ចាំទស្សនាការសម្តែងរបស់ លោក ព្រាប សុវត្ថិ នៅក្នុងខ្សែរឿងទាំងនេះ ក្រោយពីលោកខកខានសម្តែងជាច្រើនឆ្នាំ ។ វ័យកាន់តែច្រើន និង មានកូនកម្លោះទន្ទឹមខ្លួនដល់ទៅបីនាក់តែតារាចម្រៀង ព្រាប សុវត្ថិ នៅតែមានសម្រស់ស្រស់ សង្ហាមិនស្រកស្រុតឡើយ ៕

Related posts

Leave a Comment