ព្រះនាងតូច ជេនណា Cover បទមរតកដើមយ៉ាងពីរោះ គួរឲ្យស្រលាញ់ដ៏ហើយ (មានវីដេអូ)

ព្រះនាងតូច នរោត្តម ជេនណា ទើបតែបានបង្ហោះវីដេអូចម្រៀងថ្មីមួយបទទៀតរបស់ទ្រង់នៅលើបណ្ដាញសង្គម ដែលម្ដងនេះ ព្រះនាងបានជ្រើសរើសយកបទមរតកដើមដែលមានចំណងជើងថា «មើលប្រុសល្ងង់» យកមកបកស្រាយច្រៀងឡើងវិញ យ៉ាងពីរោះរណ្ដំគួរឲ្យសរសើរ។

អ្វីដែលធ្វើឲ្យមហាជនកាន់តែមានការពេញចិត្តនោះ សម្រាប់បទថ្មីរបស់ព្រះនាងលើកនេះ គឺទ្រង់បានរៀបចំតែងព្រះកាយយ៉ាងស្រស់ស្អាត សាកសម មកចូលរួមសម្ដែងនៅក្នុងវីដេអូផងដែរ។

ដោយក្នុងនោះយើងឃើញថា ទោះបីជាព្រះជន្មរបស់ព្រះនាងនៅក្មេងក៏ពិតមែន ប៉ុន្តែសម្រាប់ការសម្ដែងកាយវិការជាមួយនឹងតួប្រុសនៅក្នុងវីដេអូចម្រៀង មើលទៅគឺព្រះនាង ជេនណា សម្ដែងបានល្អណាស់ ពិសេសកាយវិការដ៏ក្រមិចក្រមើមរបស់ព្រះនាង ឃើញហើយពិតជាគួរស្រលាញ់ខ្លាំងមែនទែន។

 

Related posts

Leave a Comment