មានក្តីសុខយ៉ាងរំភើយ! មើល ស៊ឹម សូលីកា នាំគ្រួសារបោះតង់មុខផ្ទះ ចំណាយអស់លុយតិចទៀត

ភរិយារបស់សិល្បករ សិល្បការិនីជើងចាស់ដ៏មានកេរ្ដិ៍ឈ្មោះ លោក អេង ឬទ្ធី និងអ្នកនាង ស៊ឹម សូលីកា ក្រោយសម្រេចចិត្តរៀបការកសាងជីវិតគ្រួសារជាមួយគ្នាមួយឆ្នាំកន្លងមកនេះ អ្នកទាំងពីរតែងតែបង្ហាញនៅភាពផ្អែមល្ហែម និងសុភមង្គលក្នុងគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។ បើទោះបីតារាប្រុសស្រីទាំងពីរដួងនេះ កាន់តែមានវ័យជ្រេបន្តិចមែន តែចំណងស្នេហាប្ដីប្រពន្ធអ្នកទាំងពីរពិតជារឹងមាំខ្លាំង។

អ្នកនាង ស៊ឹម សូលីកា តែងតែនាំស្វាមី និងកូនស្រីទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា ដើម្បីបង្កើនភាពស្និទ្ធិស្នាលចំពោះគ្នាទៅវិញទៅមក និងបង្ហាញនៅភាពសប្បាយរីករាយក្នុងគ្រួសារទៀតផង។ ក្នុងនោះដែរ ស្ទើរតែគ្រប់រូបភាពតារាស្រីរូបនេះបង្ហោះ សុទ្ធសឹងតែមានភាពរ៉ូមែនទិក និងស្វីតដាក់ស្វាមីជានិច្ច មិនតែប៉ុណ្ណោះ តារារូបនេះ ស្វាមីតារារូបនេះ តែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់ទៅកាន់នាង និងកូនស្រី ទោះបីរវល់ជាមួយការងារយ៉ោងណាក្ដី។

ថ្មីៗនេះ ស្វាមីអ្នកនាង ស៊ឹម សូលីកា បានបង្ហោះរូបភាពថ្មីយ៉ាងប្លែកភ្នែក ខណៈពេលបោះបង់នៅផ្ទះ និងធ្វើអាហារពេលល្ងាចសម្រាប់ញ៉ាំជុំគ្នាជាមួយគ្រួសារផងដែរ។ ដោយគ្រប់ពេលឃើញតែគ្រួសារមួយនេះ ទៅដើរលេងឆ្ងាយៗ តែពេលនេះ ពួកគេបានសម្រេចចិត្ត រៀបចំបោះតង់គេងមុខផ្ទះ បង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។

Related posts

Leave a Comment