ដាច់ដាបខ្លាំង! បុរសអាយុ ២៥ ឆ្នាំ អូសស្ត្រីអាយុ ៥៩ ឆ្នាំ ទៅបឹងស្ងាត់ តែចុងក្រោយចប់និយាយព្រោះត្រូវ….

ខេត្តពោធិ៍សាត់៖ ជនស ង្ស័យវ័យ២៥ឆ្នាំម្នាក់ ប៉ុនប៉ងរំលោ ភស្រ្តីវ័យ៥៩ឆ្នាំ មិនបានសម្រេច បានត្រឹមសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ខ្ញុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ។ ជនស ង្ស័យឈ្មោះ

ហៀន ដៀល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកស្រ្តីរងគ្រោះឈ្មោះ រ.យ អាយុ៥៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ស្រ្តីរ ងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០
ពេលគាត់កំពុងនៅក្រោមផ្ទះ

ជនស ង្ស័យឈ្មោះ ហៀន ដៀល បានចូលមកធ្វើសកម្មភាពគំរា មគាត់ ហើយអូសដៃគាត់យកទៅចំណុចមាត់បឹងនៅខាងក្រោយផ្ទះចម្ងាយប្រមាណ៦០ម៉ែត្រ និងបង្ខំរូបគាត់ដោះស ម្លៀកបំពា ក់ចេញ បំណងរំលោ ភ បើពុំដូច្នោះទេវានឹងអារ.ករគា ត់ចោល។ ប៉ុន្តែសំណាងល្អ

ពេលនោះបានកូនរបស់គាត់បានបំភ្លឺភ្លើងពិលស្រែកហៅគាត់ជាម្ដាយ ធ្វើឲ្យជនស ង្ស័យភិតភ័យ ក៏រត់គេចខ្លួនបាត់ទៅ ។ ក្រោយពេលកើតហេតុ ស្រ្តីរ ងគ្រោះបានប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនស ង្ស័យនាំយកទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមច្បាប់ និងបានធ្វើតេស្ដទឹកនោមរកសា រធា តុញៀ ន ឃើញវិជ្ជមានទៀតផង៕

Related posts

Leave a Comment