ទីបំផុត! គ្រួសាររបស់លោកពូរត់ Pass App ដែលមិនដឹងអីសោះត្រូវគេបា ញ់រះត្រូវរហូតបា ត់បង់ជី វិ ត បានទទួលប្រាក់ឧបត្ថមរសប់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រហូតដល់ទៅ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច KPS BreakingNews បានជូនដំណឹងថា: នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានចាត់តំណាងអោយលោកវរសេនីយ៍ទោ ជុំ សុគន្ធី អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នាំយកថវិកា ចំនួន បួនលានរៀល ជូនក្រុមគ្រួសារស ពលោក ហែម រិទ្ធិ នៅវត្តសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២កន្លះ នៅលើវិថីឯករាជ្យ ម្តុំស្តុបផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់០២ ក្រុង-ខេត្តព្រះសីហនុ មានកករណីបា ញ់រះមួយបានកើតឡើង និង បណ្តាលអោយបុរសជាអ្នករត់ pass app ម្នាក់បា ត់បង់ ជី វិ តក្នុងផ្លុ កឈា ម ដោយជនស ង្ស័យមួយក្រុមបានបា ញ់រះតដៃជាមួយសមត្ថកិច្ច ទើបបណ្តាលអោយត្រូវចំបុរស ម្នាក់មួ យគ្រា ប់ក្រោមដ ងកាំបិតខាងស្តាំស្របពេលកំពុងតែអង្គុយនៅលើ pass app ចាំឌុបភ្ញៀវ។

យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុនៅវេលាម៉ោង១២កន្លះយប់ថ្ងៃកើតហេតុខាងលើ គេឃើញមានរថយន្តសេរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2376 ត្រូវបានសមត្ថកិច្ចឃាត់សួរនាំ ដើម្បីឆែកឆេររថយន្ត ព្រោះសង្ស័យថាមានពាក់ព័ន្ធ និងរឿងអ្វីមួយគួរអោយសង្ស័យ តែម្ចាស់រថយន្តមិនសហការជាមួយសមត្ថកិច្ចជាស្ទុះចូលរថយន្តបា ញ់រះ បណ្តាលអោយត្រូដៃ ជើង សមត្ថកិច្ច ២នាក់រងរបួស និងបន្តបា ញ់រះទៀត បណ្តាលអោយត្រូវចំបុរសអ្នករត់pass app ម្នាក់រងរបួ សធ្ង ន់ ក្រោយមកបាត់ប ង់ជីវិ ត។

បើតាមការបញ្ជាក់បឋមពីសមត្ថកិច្ច ប្រាប់ថាភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការចាប់ ឃាត់ខ្លួនបានជនស ង្ស័យ២នាក់ហើយ តែនៅមានបក្សពួក និងនៅមានអាវុ ធខ្លីជាប់ខ្លួនម្នាក់ទៀត បានរត់គេចបាត់ស្រមោលហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើង តាមដានស្រាវជ្រាវ រកមុខជនសង្ស័យបន្តទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់៕ (ដោយ: សោម ភ័ក្រត្រា)


Related posts

Leave a Comment