មិនធម្មតា! គ្រាន់តែគ្រឿងពេជ្រ ស៊ីវម៉ី ពាក់ម្ដងនេះ មានតម្លៃក្បែរ លានដុល្លារ

អ្នកជំនួញស្រីដ៏ល្បីឈ្មោះលើបណ្ដាញសង្គម អ្នកនាង ស៊ីវម៉ី ជាអ្នកលក់អនឡាញថែរក្សាសម្រស់មួយរូបកំពុងតែជោគជ័យខ្លាំង ជាពិសេស បច្ចុប្បន្ននាងកំពុងប្រើជីវិតយ៉ាងស៊ីវិល័យ ព្រមទាំងមានលុយចាយពេញដៃ ហើយនិយមប្រើប្រស់សម្ភារៈមានតម្លៃថ្លៃផងដែរ។

លើសពីនេះទៅទៀត អ្នកលក់អនឡាញដ៏ជំនាញរូបនេះ ក៏មានផ្ទះរស់នៅយ៉ាងស្កឹមស្កៃច្រើនកន្លែង នៅតាមបណ្ដាខេត្ត និងក្នុងទីក្រុងថែមទៀតផង។ ដោយមួយរយៈចុងក្រោយនេះ យើងឃើញនាងបង្ហាញនៅគ្រឿងពេជ្រពាក់ជ្រែកខ្លួន រាល់ពេលឡាយលក់ផលិតផលតាមអនឡាញម្ដង ដែលគ្រឿងអលង្កាទាំងនោះ សុទ្ធសឹងតែមានការរចនាឡើងយ៉ាងស្រស់ស្អាត និងមានតម្លៃថ្លៃខ្លាំងតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ខាងហាងពេជ្រមួយកន្លែង បានបង្ហើបតម្លៃគ្រឿងពេជ្រ ដែលអ្នកនាង ស៊ីវម៉ី ពាក់លើខ្លួន មានទាំងក្រវិល ចិញ្ជៀន កងដៃ និងខ្សែ.កនោះ ពិតជាមានតម្លៃថ្លៃមិនធម្មតា ដែលសរុបទាំងអស់ជិត ១លានដុល្លារឯណោះ។ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមជាច្រើនបានឃើញនៅតម្លៃនីមួយៗនៃគ្រឿងពេញអ្នកជំនួញរូបនេះរួច ពួកគេបានលាន់មាត់ និងបើកភ្នែកធំៗគ្រប់គ្នា៕

Related posts

Leave a Comment