មើលហើយទើបដឹងថាយ៉ាងណា! ថ្ងៃនេះ លោក ព្រាប សុវត្ថិ បង្រៀន​កូន​ចាប់​ក្ដាម តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពេលដែល…. (មានវីដេអូ)

លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់ប្រចាំផលិតកម្ម Galaxy Navatra ហើយប្រិយមិត្តអ្នកគ្រាំទ្រប្រាកដជាស្គាល់ជាក់ជាមិនខាននៅសមត្ថភាពសម្លេងមិនធម្មតារបស់លោក ដោយមកដល់សព្វថ្ងៃនេះរូបលោកមានកូនប្រុសចំនួន៣នាក់ ក្នុងនោះរួមមាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលសុទ្ធសឹងតែជាតារាចម្រៀង និងមានរូបសម្រស់ស្រស់សង្ហារផងដែរ ជាពិសេសមានសមត្ថភាពមិនធម្មតាផងដែរ។

យ៉ាងណាមិញនេះបើយោងតាមប្រភពវិដេអូមួយដែលធ្វើអោយហ៊្វេនៗអស់សំណើចខ្លាំងក្រោយពីលោកព្រាប សុវត្ថិ បង្រៀនរូបគេជាកូន ក្នុងការចាប់ក្ដាមនៅបឹងឈូកមួយ កន្លែង។ តាមរយៈវីដេអូខ្លី មានរយៈពេល២០វិនាទី ដែលធ្វើការ បង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាមនេះ ធ្វើឲ្យអ្នកគាំទ្រអស់សំណើចត្រង់

លោកព្រាប សុវត្ថិ បង្រៀនកូនចាប់ក្ដាម ហើយនិយាយថា៖ «តិចប៉ះដង្កៀបវា ប្រយ័ត្នវាខាំ លោកពុកអត់ដឹងទេណា។ ចំណែកចំណុចដែលសរសើរនោះក៏ត្រង់ឃ្លានេះផងដែរ ដោយសារតែក្នុងនាមជាកំពូលតារាចម្រៀងមួយរូបតែលោកប្រើភាសាសាមញ្ញ«ពុក»។ ជាក់ស្ដែងពេលឃើញ

វីដេអូកូនប្រុសលោកព្រាប សុវត្ថិ បង្ហោះ ហើយសរសេរ Caption ថា «លោកពុកបង្រៀនវិជ្ជាគុនចាប់ក្ដាម» នោះ ពួកគេក៏បញ្ចេញយោបល់ដូច្នេះថា «ប្រយ័ត្នក្ដាមខំណាកូន ហាសហាហា»។ «ទោះជាតារាក៏ពិតមែន តែហៅពុក»។ «លោកឪពុក»។ «ប្រយ័ត្ន វាខំ លោកពុកអត់ដឹងហេណាស់ ហាសហាហា»។ «លោកពុកនិយាយជាមួយកូនគួរឲ្យគោរពស្រឡាញ់ណាស់»៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Related posts

Leave a Comment