ថាមែនៗ! នាយ ពាក់មី ក្តៅចិត្តតបវិញខ្លាំងៗ បញ្ហាបុរសម្នាក់ចូលមកខមិនក្នុងវីដេអូថតបានអាប ថានាយពាក់មី បំពុលសង្គម ហើយ… (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តបានទទួលជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន តារាកំប្លែង នាយ ពាក់មី បានបង្ហោះវីដេអូមួយ និងសរសេរថា: អាប ហោះជាប់ពោះវៀននៅក្លោងទ្វា ជឿមិនជឿគិតតាមការគួ។ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា: របស់កម្រណាស់ពូពាក់មីអើយ

យល់ល្អចាប់ទុកអភិរក្សទៅ ក្រែងលោកូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ – លើកក្រោយបាញ់ហ្វាឡានអោយច្បាស់តិចចាំថត – ហោះលើសល្បឿនកំនត់ហើយបានមកជាប់ត្រឹមក្លោងទ្វាចឹង។ ក្រោយមកទៀតស្រាប់តែមានគណនីហ្វេសបុកមួយ ចូលមកខមិនទៅកាន់នាយ ពាក់មី ថា:

ចង់ល្បីខុសសាច់រឿង បង្កើតភូតភរកុហកតាមបណ្តាញសង្គមហ្វេសបុកគំនិតពិសពុលបោកប្រាស់ អ្នកដ៏ទៃពិចារណាតាមការគួរ។ មិនទុកយូរ នៅមុននេះបន្តិច នាយ ពាក់មី ក៏បានប្រតិកម្មតបទៅគណនីហ្វេសបុកខាងលើនេះថា: យឺ​! អាបិះនេះ​ ថាខ្ញុំបង្កេីតព្រឹត្តិការណ៏បំពុលបោកប្រាស់​ ? វីដេអូរ​ អាបនឹងគេផុសពេញហ្វេកប៊ុក​ ខ្ញុំយកផុសបន្តដោយបានសរសេរបញ្ជាក់ថា (​ ជឿមិនជឿគិតតាមកាគួ​ )​ តែអាបុិនឹង​ បុិនទេីសណាស់ប៉ុន្មានដងហេីយខ្ជិលតប​ ឥឡូវដាក់មួយទៅ៕

Related posts

Leave a Comment