មិនជិះចង្អើលើកខ្លួនឯង ក្រោយគេនិយាយថា នាឡិការបស់ខ្លួន ជារបស់ហ្ស៊ីន ហើយមានតម្លៃថ្លៃកប់ក្តោង តែដេវីត បែរជានិយាយបែបនេះ

តារាចម្រៀងប្រុស ងួន ចាន់ដេវីត នៅតែខ្លាំងដដែល បើទោះបីជា ពេលនេះ រូបលោក មិនទាន់មានបទចម្រៀងចេញក៏ដោយ តែលោក នៅតែអាចទាញចំណាប់អារម្មណ៍ ពីហ្វេន តាមរយៈ ការបង្ហោះពីសប្បុរសធម៌ ធ្វើរឿងល្អៗ និងជីវិតគូរបស់លោក និងគូស្នេហ៍ ជាដើម។

បច្ចុប្បន្ន លោក មានទាំងផ្ទះល្អ ឡានទំនើប ទ្រព្យសម្បត្តិ សន្ធឹកសន្ធាប់ ទៅតាមក្តីប្រាថ្នារបស់លោកផងដែរ ខណៈអាយុលោក មិនទាន់ចូល៣០ឆ្នាំ។

កាលពីប៉ុន្មាននាទីមុន លោក ក៏បានស៊ែរ ទៅលើផេកនាឡិកាមួយ ដែលបានបង្ហោះរូបលោក និងនាឡិការបស់លោក ដែលបានសរសេរ ពាក់ព័ន្ធនឹង តម្លៃដ៏ថ្លៃខ្លាំង តែបែរជា លោក បានច្រានចោលដោយសរសេរថា៖

របស់ខ្ញុំ fake ផ្សារថ្មីទេបង គ្រាន់តែ costum ដាំពេជ្រលើក្បាលនាឡិកា។ fake ថា fake អត់មានបន្លំធ្វើ originalហើយពាក់live រាល់ថ្ងៃទេយាយ
ក្រោយលោក​សរសេរបែបនេះ ហ្វេនមួយចំនួន ក៏អាចដឹងពីចិត្តរបស់លោក ដែលមិនកុហកហ្វេនរបស់ខ្លួន របស់ពិត ថារបស់ពិត របស់ក្លែងក្លាយ ក៏ថាតាមហ្នឹងដូចគ្នា តែទោះនាឡិការបស់លោក ជាFake តាមអ្វីលោក សរសេរក៏ដោយ ក៏នៅពេលលោក ដាំពេជ្រ ក៏អស់មិនតិចនោះដែរ បើមើលទៅតាមគ្រាប់ជុំវិញនាឡិកា៕

Related posts

Leave a Comment