ចង់បានស្អាតដូចគេដូចឯង! នារីម្នាក់សម្រេចចិត្តទៅសាក់ចិញ្ចើម ឯលទ្ធផលបានមកវិញ គឺពិបាកចិត្តដាច់បាយដាច់ទឹក ព្រោះ…. (មានវីដេអូ)

ថៃ ៖ ជាការពិតណាស់បើយោងតាមបណ្តញសង្គម​ហ្វេ​ស​ប៊ុ​កម្នាក់​​ឈ្មោះ Vilailak Nan Sundantom​​ នាងមានអារម្មណ៍ហួសចិត្តមែនទែន ដោយសារតែ​ហាង​កែ​សម្ផស្ស​មួយ​បានសាក់​ចិញ្ចើម​ឲ្យ​នាង​មើលទៅ​ដូចជា «​សត្វ​ឈ្លើង​» អញ្ចឹង ។ ដូចដែលអ្នកទាំងអស់បានដឹងស្រាប់ហើយសម្ផស្ស​អ្នកណាក៏ស្រលាញ់ដែរ

ជាពិសេសស្រីៗតែម្តង ព្រោះតែចង់ស្អាតបានជានារីម្នាក់នេះខំទៅកែសម្ផស្ស​មានអីចេញមកមិនដូចបំណង ហើយថែមទាំងអាក្រក់លើសដើម។ ដោយឡែកក្រោយពេលដែលឃើញដូច្នេះនាងចង់ទៅលុបវាចេញវិញណាស់តែគ្មានលុយគ្រប់គ្រាន់ប៉ុន្តែពិតជាសំណាងណាស់នាង​ត្រូវបាន​អ្នកមាន​ចិត្តធម៌​ម្នាក់​ជួយ និង​បាន​នាំយក​នាង​ទៅ «​លុប​»សាក់​ដ៏​អាក្រក់​នេះ​ចេញ​វិញ​ដោយ​ឥតគិតថ្លៃ ។

ជាក់ស្ដែង​អ្នកលេងបណ្តាញសង្គមបាននិយាយថាចិញ្ចើម​គឺ​ផ្នែក​ដ៏​សំខាន់​មួយ​នៅលើ​ផ្ទៃមុខ ដែល​ពិបាក «​ក្លែងបន្លំ​» ពីស​ភាព​ដើម ប្រសិនបើ​ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​ល្អប្រសើរ ។ពួកគេបានខឹងជំនួសនាង ដែលហាងកែសម្ផស្ស​យ៉ាងអាក្រក់ជូននាងបែបនេះ ហើយ​ពួកគេ​ក៏បានរីករាយនឹងមុខម៉ាត់ដែលត្រូវបានអ្នកមានចិត្តធម៍ជួយនាងផងដែរ។ ប្រភព: freedomnewskh

Related posts

Leave a Comment