លើសហើយ! អ្នកជិះចាយក្រដាស ១៥០០០រៀល អ្នកបើករថយន្តក្រុងមិនយក ហើយថានឹងលុយវៀតណាមទៀត ថែមទាំងវា យអ្នកដំណើរទៀត ហើយ….

មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ខណៈដែលអ្នកបើកបររថយន្តក្រុង ធ្វើដំណើរពីភ្នំពេញទៅខាងលិច មិនទទួលយកលុយប្រភេទក្រដាស់១៥០០០ រៀល ដែលមានរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រទាំង៣ព្រអង្គ។ កើតហេតុម៉ោង ១១កន្លះ ថ្ងៃទី២៦ ខែ ៩ ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដោយជនរ ងគ្រោះ បញ្ជាក់ប្រាប់អោយដឹងថា តៃកុងឡានក្រុង និយាយថា ជាលុយយួនមិនយកទេ ហើយអ្នកបើកបររថយន្តនិយាយទៀតថា ប្រាប់ទៅថ្នាក់ដឹកនាំឈប់ផលិតលុយប្រភេទនិងមកទៀតគេមិនយកទេ ។ ដំណើររឿង បុរសជាអ្នកដំណើរ ៣ នាក់បានហៅរថយន្តក្រុង ពីភ្នំពេញតាមផ្លូវជាតិលេខ ៥ ក្នុងចំណុចក្រុងកំពង់ឆ្នាំង (មានស្លាកលេខដូចក្នុងរូបភាព) ធ្វើដំណើរពីកំពង់ឆ្នាំង ទៅកាន់ភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ដោយមានតម្លៃក្នុងមួយនាក់ ៥០០០រៀល មានចំងាយដីប្រហែល៥គីឡូម៉ែត្រ ។

ពេលទៅដល់គោលដៅបុរសទាំង៣នាក់ ក៏បានហុចលុយ ក្រដាស់១៥០០០រៀល មួយសន្លឹក មានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រទាំងបីព្រះអង្គ ។ ប៉ុន្តែម្ចាស់រថយន្តក្រុងមិនទទួលយក ដោយប្រាប់ថាជាលុយយួន អ្នកដំណើរទាំងបីនាក់ហួសចិត្ត ក៏យកលុយនោះមកទុកទៅវិញ ហើយក៏ហុចក្រដាស ២០០០០រៀលឲ្យវិញ ទើបអ្នកបើកបររថយន្តក្រុងព្រមយក ហើយអាប់អោយ៥០០០រៀលវិញ ។

នៅពេលដែលទទួលបានលុយហើយអ្នកបើកបររថយន្តក្រុងនិងព្រូឡាន បានបោះពាក្យសម្ដីថា ជាលុយយួន ហើយហាមទៅថ្នាក់ដឹកនាំឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀត គ្មានអ្នកណាចាយទេ ។ ពាក្យសំដីការប្រមាថម៉ាក់ងាយទៅលើរូបិយប័ណ្ណវត្ថុរបស់ជាតិ បានទើបធ្វើឲ្យបុរសទាំង៣មានការខឹ ងសម្បារយ៉ាងខ្លាំង ក៏បង្កើតជាទំនាស់ពាក្យសំដីកើតឡើង តៃកុងឡានក្រុង ព្រូឡានរបស់រថយន្តក្រុង បានស្ទុះទៅទាញបំពង់ទីបនៅក្នុងឡាន មកវា យទៅលើអ្នកទាំង៣នោះតែម្ដង បង្កឱ្យមានរបួសអ្នកទាំង៣ មានរបួ សចំនួន២នាក់យកទៅកាន់មន្ទីរពេទ្យ។

ខាងភាគីបុរសទាំង ៣នាក់ កំពុងមានរបួ សម្ចាស់រថយន្តក្រុង និងព្រូឡានក៏បើករថយន្តក្រុងរត់ចេញពីកន្លែងកើតរហូតទៅដល់ស្រុកបរិបូណ៍ ទើបត្រូវបានសមត្ថកិច្ចឃាត់បាន ។ ចំណែកអ្នកបើកបររថយន្តក្រុងនិងព្រូឡានរួមទាំងរថយន្តត្រូវសមត្ថកិច្ចឃាត់មកកាន់អធិការស្រុករលាប្អៀរ និងបញ្ជូនសំណុំរឿងនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

Related posts

Leave a Comment