អាណិតណាស់! ចប់ការងារក្នុងចំការ ជិះគោរយន្តត្រលប់មកផ្ទះពីរនាក់ប្តីប្រពន្ធ ថាបានសម្រាកញុំាបាយជុំគ្រួសារ បែរជាជួបរឿងនឹកស្មានមិនដល់ រហូត….

ស្ត្រីជាប្រពន្ធមានឈ្មោះ ធី ផាន អាយុ ៣២ឆ្នាំនឹងប្ដីឈ្មោះ ជា ចាន់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើដំណើរ ចេញពីចំការត្រឡប់មកផ្ទះវិញក៏ត្រូវដើមឈើដួលរលំសង្កត់លើបណ្តាលឲ្យប្រពន្ធបាត់ប ង់ជី វិ ត រីឯប្ដីរងរបួ សធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស ង្គ្រោះបន្ទាន់។

ហេតុការណ៍គួរឱ្យសង្វេគនេះ បានកើតឡើនៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នៅត្រង់ចំណុចព្រៃអង្គតែនស្ថិតក្នុងភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពីរអ្នកប្តីប្រពន្ធបានធ្វើដំណើរដោយគោយន្តកន្ត្រៃយ៍ចេញពីចំការត្រឡប់មកផ្ទះវិញដោយមានដឹកអុសផង លុះមកដល់ចំណុចខាងលើក៏ត្រូវដើមឈើដួលរលំស ង្កត់លើប្រពន្ធស្លា ប់ភ្លាមៗ ប្ដីរងរបួ សធ្ងន់ដោយបា ក់ដៃជាច្រើនកំណាត់ ។

សូមបញ្ជាក់ថា៖ ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើនេះ ដោយមានជនល្មើសបានចូលទៅលួចអារឈើនៅជាប់នឹងដងផ្លូវឈ្លាតពេលខណ:ដែលលោក សង សុផល ប្រធានក្រុមបរិស្ថានដែលឈរជើងនៅចំណុចអូរដៃជ្រៃបានដឹកនាំកម្លាំងចុះល្បាតនៅកន្លែងផ្សេង ៗ ។ ក្រោយកើតហេតុលោក ហាក់ សារ៉ាត់ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងល្វា នឹងលោក ជឹម គឹមហួនបានចុះមកធ្វើកំណត់ហេតុនឹងប្រគល់ស្ត្រីរ ងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕

Related posts

Leave a Comment