ទីបំផុត! បុរស ជនជាតិហុងគ្រី ដែលរត់គេចវេសពីកន្លែងចត្តាឡីស័ក ត្រូវបានរកឃើញវិញហើយ និងបាន….

អធិការដ្ឋាននគរបាលក្រុងសៀមរាបសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋបានធ្វើកិច្ចសហការផ្ដល់ព័ត៌មានពីបុរស ជនជាតិហុងគ្រី ដែលយើងសង្ស័យថាមានភាពវិជ្ជមានផ្ទុកមេរោគកូវីត១៩ ហើយត្រូវបានគេចវេសពីកន្លែងចត្តាឡីស័ករបស់សុខាភិបាលខេត្តមកសម្ងំនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់

តែប៉ុន្មានថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុង ប៉ុស្ដិ៍រដ្ឋបាល និងខេត្ត អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ខិតខំស្រាវជ្រាវស្វែងរកនិងទទួលប្រភពព័ត៌មានពីពលរដ្ឋល្អចូលរួមសហការទើបៈនៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះកម្លាំងអធិការនគរបាលក្រុងសៀមរាបសហការកំលាំងផែនអន្តោប្រវេសន៍និងក្រុមគ្រូពេទ្យខេត្តសៀមរាប

បានស្រាវជ្រាវរកឃើញបរុសជនជាតិ ហុងគ្រីនេះ ស្ថិតនៅផ្ទះជួល ភូមិ គ្រួស សង្កាត់ ស្វាយដង្គំក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរ០១នាក់។បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកឡានពេទ្យមកទទួលបុរសជនជាតិហុងគ្រី និងស្ត្រីខ្មែរម្នាក់ដែលនៅជាមួយទៅនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជូនជ្រាបជាសេចក្តីរាយការណ៍និងសូមអរគុណ៕

Related posts

Leave a Comment