ទីបំផុត! ឪពុកប្រើខ្សែក្រវ៉ា ត់វា យកូនស្រីឡើងបែក ឈាម ត្រូវបានឃាត់ខ្លួនហើយ ក្រោយសួរនាំ គឺមកពីបញ្ហាប៉ុន្នឹងសោះគឺ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា មានហេតុការណ៍ហឹ ង្សារថ្មីមួយទៀតកើតឡើង ដោយមានឪពុកចិត្តក្តៅ កាន់ខ្សែក្រវ៉ាត់ វា យកូនស្រីរបស់ខ្លួន ឡើងចេញឈា ម ជាំពេញខ្លួន ដោយកូនស្រីខ្លាច ឈឺ និងមានទឹកមុខភ័យខ្លាចយំមិនឈប់។ ជាក់ស្តែងនៅក្នុងវីដេអូ ឪពុក បានស្រែកឈ្លោះជាមួយអ្នកជួយក្មេងស្រី ដោយដៃមានកាន់ខ្សែក្រវ៉ាត់ទៀតផង។

ដោយឡែក ក្រោយកើតហេតុបានមួយថ្ងៃ ពេលនេះ បើយោងតាមគណនីហ្វេសបុករបស់ Phorn Sophal បានជូនដំណឹងថា: សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ា ត់វាយធ្វើទារុ ណ្ឌក ម្មលើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ ខេត្តកណ្តាល ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០។

សូមបញ្ជាក់ថា៖ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ កើតហេតុកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ៣០នាទី ស្ថិតនៅចំណុចភូមិស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល។ ជនរ ងគ្រោះមានឈ្មោះ ខា លក្ខិណា ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់នំ មានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (កូនបង្កើត)។

ដោយឡែកជនស ង្ស័យចំនួន ០១ នាក់ ឃាត់ខ្លួនឈ្មោះ គឹម ខាយ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះមានទីលំនៅភូមិ ស្រះពោធិ ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល (ឪពុកបង្កើត)។ សមត្ថកិច្ចបន្តថា៖ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ នៅមុនពេលកើតហេតុជនរ ងគ្រោះបានទៅរកទិញបាយហូប

រួចមកក៏ត្រលប់មកផ្ទះវិញបោកខោអាវ បន្ទាប់ពីបោកខោអាវរួចជនរ ងគ្រោះឈ្មោះ ខា លក្ខិណា បានជិះម៉ូតូម៉ាក Icon ពណ៍ក្រហម លាយ ខ្មៅ ដឹកប្អូនស្រីឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំទៅរកប្តីនៅម្តុំដីក្រហម កន្លែងតង់ខៀវ ភូមិ ស្រះពោធិ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្ត កណ្តាល ក្នុងពេលនោះជនសង្ស័ យឈ្មោះខឹម ខាយ

បានដើររកជនរងគ្រោះជាកូនបង្កើត ខណៈពេលនោះដែរជនសង្ស័យបានឃើញជនរ ងគ្រោះកំពុងពរប្អូនឈ្មោះ ខា ស្រីនុត អាយុ ៣ឆ្នាំ នៅម្តុំកែងផ្លូវបេតុងចូលភូមិស្រះ ពោធិ៍ ឃុំភ្នំបាត (កន្លែងកើតហេតុ) ស្របពេលនោះជនសង្ស័យបានដេញអោយជន រ ងគ្រោះពរប្អូន និងយកម៉ូតូទៅផ្ទះ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ស្រាប់តែជនស ង្ស័យជាឪពុកខឹងបានហូតយកខ្សែក្រវ៉ា ត់ពីចង្កេះ វា យទៅលើជនរងគ្រោះ

ត្រូវចំកែងដៃខាងស្តាំ០១ខ្សែក្រវ៉ាត់ និងចំកំភួនជើងខាងឆ្វេង០១ក្រវ៉ាត់ បណ្តាលអោយ មានរបួ សស្នាម ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានថា៖ មានករណីឪពុកវា យកូន បន្ទាប់មកបានចុះទៅកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនស ង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការ សាកសួរនិងបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ស្អាង ជ័យ

Related posts

Leave a Comment