ព្រះសង្ឃកំពុងសិង ស្រាប់តែមានបុរសម្នាក់ដើរចូលក្នុង​វត្ត​ទូងស្គរ ផ្អើលព្រះសង្ឃពេញវត្ត ដល់ពេលទាន់ បុរសនេះលេងព្រះសង្ឃមួយអង្គ ឡើងសិងក្នុងមន្ទីរពេទ្យ ដោយប្រើ….

ហេតុការណ៍នេះបាន​កើតឡើង​កាលពីម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បង្ក​ដោយ​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ក៏​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ទូងស្គរ បណ្តាល​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ​ដេញចាប់​ទាំង​យប់​តែ​ម្តង​។ ហើយ​ជនសង្ស័យ​រូប​នោះ​ក៏​បាន​ប្រើ​ស្នា​តេះ​បា ញ់​ព្រួញ​ត្រូវ​ចំ​ដើមទ្រូង​ភិក្ខុសង្ឃ​មួយ​អង្គ បណ្តាល​រ ង​របួ ស​ធ្ងន់ធ្ងរ រួច​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មង្គល​បូ​រី ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ភឹ​ម វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់​នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ចំណែក​ព្រះសង្ឃ​ដែល​រង​គ្រោះ​ព្រះ​នាម ចំរើន ជន្មាយុ​៣៩​ព្រះ​វស្សា គង់នៅ​វត្ត​ពន្លាជ័យ ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ។

មុន​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ផឹកស្រា​ស្រវឹង​តាំងពី​ថ្ងៃ នៅ​ក្នុងភូមិ​ជាប់​របង​វត្ត ដែល​មាន​ស្នា​តេះz​មួយ​ដើម​បាញ់​គ្រា ប់​ព្រួ ញ និង​មានកាំបិ ត​ខ្វែវ​ដង​វែង​មួយ​ដាក់​ក្បែរ​ខ្លួន ខណៈ​នៅ​ពេល​កំពុង​ផឹកស៊ី​ផង​ដែរ ។ លុះ​រហូត​ដល់​យប់​បន្តិច​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ពន្លាជ័យ ហើយ​ឡើង​លើ​កុ​ដ្ឋិ​ធំ​ចាប់​យក​ដំបង​វាយ​ទូងស្គរ​ហាក់ដូចជា

ប្រកាស​អាសន្ន​ថា​មានរឿង​អ្វីមួយ​កើតឡើង​អ៊ីចឹង ជា​ហេតុ​ធ្វើ​ឲ្យ​ផ្អើល​អស់​ព្រះសង្ឃ​ដែល​កំពុង​តែ​សឹង ។ ដោយ​ឃើញ​ដូច្នោះ ព្រះសង្ឃ​ក្នុង​វត្ត​ក៏​បាន​ដេញចាប់​ជនស ង្ស័យ​រូប​នេះ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​លើក​ស្នា​តេះ​បា ញ់​ត្រូវ​ព្រះសង្ឃ​មួយ​អង្គ​ចំ​ដើមទ្រូង​១​ព្រួ ញ រួច​ហើយ​ក៏​គេចខ្លួន​ទៅ​សំងំ​នៅ​លើ​កុ​ដ្ឋិ​មួយ ដោយ​មិន​ឲ្យ​អ្នក​ណា​ចូល​ជិត​ឡើយ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពន្លៃ បាន​ចុះ​ទៅ​បង្ក្រាប និង​ធ្វើការ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ កញ្ញា ទើប​ចាប់ខ្លួន​បុរស​ខាងលើ​នេះ​បាន និង​នាំ​ទៅ​សាកសួរ​តាម​នីតិវិធី ។ ក្រោយ​ពី​សាកសួរ​រួច ជនសង្ស័យ​បាន​រង​នូវ​ការ​ចោ ទប្រកាន់​ពី​ប ទ​ប្រើ​អំពើ​ហិ ង្សា​ដោយ​ចេតនា​ទៅ​លើ​ព្រះសង្ឃ​មួយ​អង្គ ព្រមទាំង​ប្រឈម​នឹង​ការ​នាំ​ខ្លួន​ទៅ​តុលាការ​ផង​ដែរ៕

Related posts

Leave a Comment