កាន់តែធ្ងន់ហើយ! នាយឧត្តមសេនីយ៍ នេត សាវឿន សម្រេចព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្មម្នាក់ ដែលប្រើអាវុ ធគំរា មម្ចាស់ហាងគុយទាវអង្គរជុំ ហើយថែមទាំង….

ក្រោយពីជនរងគ្រោះមិនព្រមសំរុះសំរួលនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចអនុវត្តវិន័យកងកម្លាំង និងព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្ម ដែលបានដកកាំភ្លើ ងភ្ជ ង់ ម្ចាស់ហាងគុយទាវអង្គរជុំ ពីរនាក់ប្ដីប្រពន្ធក្នុងវង់ផឹកស៊ី។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានអោយថា៖ ក្រោយកើតហេតុ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យអនុវត្តវិន័យកងកម្លាំង និងដកកាំ ភ្លើ ងទុក។ ក្រោយមកថ្នាក់ដឹកនាំបាន ណែនាំឲ្យមានការសម្របសម្រួលជំហានដំបូង

ប៉ុន្ដែភាគីជនរងគ្រោះមិនព្រមទទួលការសម្របសម្រួលបញ្ចប់រឿង ជាមួយភាគីជនបង្កដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មនោះទេ ទើបអគ្គស្នងការនគរបាលជាតិ បានទុកជូនតុលាការចាត់វិធានការតាមច្បាប់ និងម្យ៉ាងជនរងគ្រោះក៏បានដាក់ពាក្យទៅកាន់ស្ថាប័នតុលការផងដែរ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ក្រោយភាគីជនរងគ្រោះមិនទទួលយកនូវការសម្របសម្រួល អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្រេចប្រគល់ជនបង្កឈ្មោះ ថ្លាង ភិនរ៉ា ជូនស្ថាប័នតុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី»។

គួរជម្រាបថា ដោយមើលឃើញពីកំហុសឆ្គងរបស់កងកម្លាំង នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងលោកឧត្តមសេនីយ៍ទោ ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជួបសួរនាំ និងសំទោសជនរងគ្រោះនូវអ្វីដែលកងកម្លាំងរបស់ខ្លួនបានធ្វើខុសឆ្គងនៅក្នុងហេតុការណ៍នេះ។

សូមជម្រាបថា ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០៕

Related posts

Leave a Comment