កុំចេះតែហ៊ាន! មន្ត្រីនគរបាលប៉ុស្តិអង្គតាសូរ ដែលពាក់ព័ន្ធ​រំ លោ ភ​ក្មេងស្រី​អាយុ​ ១៦ឆ្នាំ មិនសម្រេច នៅដើរហើរសេរី ពេលនេះត្រូវបានឃាត់ខ្លួនហើយ និង…

ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម នគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនមន្ត្រីនគរបាលប៉ុស្តិអង្គតាសូរម្នាក់ ពាក់ព័ន្ធប ទល្មើ សរំលោ ភក្មេងស្រីអាយុ ១៦ឆ្នាំ បញ្ជូនទៅស្នងការដ្ឋាន ចាត់ការតាមច្បាប់ទីបំផុត មន្ត្រីនគរបាលប៉ុស្តិ អង្គតាសូរ ស្រុក ស្វាយជ្រំ

ខេត្តស្វាយរៀង ដែលពាក់ព័ន្ធប ទល្មើ សរំ លោ ភក្មេងស្រីអាយុ ១៦ មិនបានសម្រេច ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបានហើយនៅល្ងាចថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ។ ដែលការឃាត់ខ្លួននេះបានធ្វើឡើង បន្ទាប់ពីមានការរិះគ ន់

ជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មាននានា ដែលថា មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល អង្គតាសូររំលោ ភក្មេងស្រីមិនបានសម្រេច នៅដើរហើរសេរីធម្មតា អត់ឃើញចាត់ការតាមច្បាប់សោះ ។ បើតាមគ្រួសាររងគ្រោះអះអាងថា បន្ទាប់ពីកូនស្រីខ្លួន ត្រូវប៉ូលិស

ខាងលើបំពានលើតែមិនបានសម្រេច គាត់បានប្ដឹងតវ៉ារហូត តាំងពីប៉ុស្តិ៍ដល់ស្នងការខេត្តស្វាយរៀង ប៉ុន្តែសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនចាត់ការ ចាប់ខ្លួនជនសង្ស័យឡើយ ព្រោះជានគរបាលដូចគ្នា ដោយសម្រួលរហូត ទើបគាត់សម្រេចប្ដឹងចូលតុលាការតែម្ដង៕

Related posts

Leave a Comment