ចង់ស្រក់ទឹកមាត់តាម! លោកឧកញ៉ា​ ទៀ វិចិត្រ ទៅគាស់អយស្ទ័រស្រស់ៗពីថ្ម នៅកោះរ៉ុង ត្រៀមជាមួយនិងទឹកត្រីកោះកុងរួមស្រេច​ ដឹងតែអេមម៉ង…មានវិដេអូ

ធនធាននៅក្នុងប្រទេសកម្ពុជា មានយ៉ាងសម្បូរបែប ពិសេសគឺធនធានធម្មជាតិ និងថានៅក្នុងព្រៃ ភ្នំ ស្ទឹងបឹង សមុទ្រ កោះ គឺកម្ពុជាយើង មានច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យប្រទេសមួយនេះ មានភ្ញៀវទេចរណ៍មកលេងកម្សាន្តជាហូរហែ។


ដោយឡែកកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកឧកញ៉ា ដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់រូបលោក តាមរយៈការបង្ហោះវិដេអូ ពីការជួយដល់ជនទីទាល់ក្រ និង ការអភិរក្សសត្វព្រៃនោះ ពេលនេះលោកបានបង្ហាញពីធនធានដ៏សម្បូរបែបនៅក្នុងសមុទ្រ នៅឯកោះរ៉ុង ដែលមានទាំងគ្រឿងសមុទ្រ ស្រស់ៗ និងទេសភាពស្រស់ស្អាត​ ដែលមានបងប្អូនជាច្រើនបានទៅលេងកម្សាន្តរួចរាល់មកហើយដែរ។

នៅក្នុងវិដេអូរបស់លោក ឧកញ៉ាម្តងនេះ គឺលោកបានចុះទៅក្នុងទឹក ដើម្បីយកអយស្ទ័រ ស្រស់ៗចេញពីថ្ម នៅរស់ ស្រស់ៗគួរឲ្យចង់ញុាំតែម្តង។ ជាមួយគ្នានោះផងដែរ លោកឧកញ៉ា បានភ្ជាប់ជាមួយនឹងឧបករណ៍ ដើម្បីទៅគាស់យកអយស្ទ័រស្រស់ៗ ជូនបងប្អូនទស្សនា ព្រមជាមួយនឹងទឹកជ្រលក់ (ទឹកត្រីកោះកុង) យ៉ាងក្រហមឆ្អៅតែម្តង ដើម្បីញុាំជូនបងប្អូនទស្សនាផ្ទាល់។


ជាមួយគ្នានោះផងដែរ លោកបានមានប្រសាន៍ថា អយស្ទ័រស្រុកខ្មែរ មិនចាញ់គេទេបងប្អូន គឺស្រស់ៗ ឃើញហើយចង់ស្រក់ទឹកមាត់ បើយើងចាក់ទឹកជ្រលក់ លើអយស្ទ័រ ទៅគឺអាចញុាំបានតែម្តង។

 


សូមទស្សនាវីដេអូទាំងអស់គ្នា៖

Related posts

Leave a Comment