ឃើញក្មេងៗទាំង ៣ នៅតូច ឪពុកស្លា ប់ ឥលូវម្តាយស្លា ប់ចោលទៀត គ្មានលុយសូម្បីតែទិញមឈូ ស ពេលនេះថៅកែពេជ្រ ទ្រី ដាណា បានជួយហើយ គឺមានដូចជា…

កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ថោកែពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏កំសត់ថា: ឃើញហើយខ្លោចចិត្តណាស់😭😭 គេប្រាប់ថាឪពុកពួកគាត់ទើបស្លា ប់៩ខែមុន ឥឡូវម្ដាយក៏ស្លា ប់ គ្មានលុយទិញមឈូ ស😢 មើលកូនៗ អង្គុយមើលស ពម្ដាយ នៅក្មេងៗបែបនេះ សង្ស័យថាចាំម្ដាយក្រោកហើយ ស្មានតែគាត់ដេកលក់។

គាត់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនេះ ថ្ងៃស្អែកនាងខ្ញុំឱ្យគេទៅមើលគាត់ហើយ ថាអាចជួយអីបានខ្លះ ខ្ញុំនឹងជួយលុយធ្វើបុណ្យគាត់ខ្លះ។ អាណិតក្មេងៗ មិនដឹងថាទីពឹងអីទៀត សង្ឃឹមថាបងប្អូនជួយមើលផងចុះ 😢😢។ ជាក់ស្តែងនៅមុននេះបន្តិច ថោកែពេជ្រ ទ្រី ដាណា ក៏បានបង្ហោះសារទៀតថា:

អាណិតក្មេងៗណាស់ កំព្រាទាំងម្ដាយឪពុក 😢😢😢 ឪពុកស្លា ប់ប៉ុន្មានខែមុន ដោយសារទៅធ្វើការរកលុយនៅស្រុកគេ ឈឺចាញ់។ ឥឡូវ ម្ដាយឈឺស្លា ប់ទៀត នៅសល់កូនៗ ៤នាក់។ ខ្ញុំបានឱ្យគេយកទឹកប្រាក់ ២លានរៀល ទៅចូលរួមរំលែកទុ ក្ខជាមួយជីតា និងរៀបចំបុណ្យស ពម្ដាយ ព្រោះលឺថាគ្មានលទ្ធភាពសូម្បីទិញមឈូ សដាក់។ គាត់នៅ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល 😢៕

 

Related posts

Leave a Comment