អាណិតពេលឃើញអ៊ុំប្រុសកំសត់ ពិការជើង ធ្វើដំណើរតាមផ្លូវងងឹត បងស្រី អូន ក៏ហៅកង់បីអោយដុបអ៊ុំទៅផ្ទះ និងបានជូនថវិការចំនួន… (មានវីដេអូ)

នៅមុននេះបន្តិច បងស្រីអូន ដែលជាម្ចាស់ផលិតផល សម្រស់ធម្មជាតិ Sunnary Nuon បានបង្ហោះវីដេអូ និងភ្ជាប់ជាមួយសារថា: ដេីម្បីកូនឪពុកតស៊ូគ្រប់យ៉ាង😭អាណិតខ្លោចចិត្តរំកិលតាមផ្លូវទាំងផ្លូវងងឹត😭 សង្ឃឹមថាគាត់ហ្នឹងលក់ទឹកវិញហេីយមានបងប្អូនជួយទិញគាត់ច្រេីនៗ🙏🏻។

ក្នុងនោះផងដែរ ដោយពេលយប់គ្មានភ្លើងគ្រប់គ្រាន់ បងស្រីអូន បារម្មណ៍នឹងលោកអ៊ុំពិការវាមួយៗនៅលើផ្លូវ បងស្រីអូន ក៏ហៅកង់បីអោយដុបអ៊ុំទៅដល់ផ្ទះ និងជូនជាទឹកប្រាក់១រយដុល្លា សម្រាប់អោយអ៊ុំមានក្តីសង្ឃឹមតិចតួច និងយកទៅដោះស្រាយបញ្ហាជីវភាពផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment