នៅមានទៀតទេមនុស្សបែបនេះ! ជនបង្កគាំងគ្មានពាក្យនិយាយ ក្រោយស្តាប់សំដីរបស់ជនរ ងគ្រោះដែលត្រូវជនបង្កបើកឡានកៀរនៅផ្លូវ៦០ម៉ែត រហូតមានរបួ សជាច្រើនកន្លែង ហើយពាក្យនោះគឺ….

ជារឿងពិតដែលមនុស្សគ្រប់រូបគួរចែករំលែកអោយបានច្រើន ដោយយោងទៅតាមគណនីហ្វេសបុកឈ្មោះ Sara Vuth បានចែករំលែកនៅរឿងពិតមួយដ៏គួរឲ្យចាប់អារម្មណ៍ថា: បន្ទាប់ពីយកឡានទៅជួសជុលរួចខ្ញុំក៏បានយកឡាននោះទៅសាកនៅផ្លូវ៦០ម៉ែត ដោយសារការទ្វេសប្រហេសរបស់ខ្ញុំ ខ្ញុំក៏បានកៀរបងប្រុសម្នាក់បណ្តាលអោយដួ លបាក់ដងកាំបិត និងប្រះឆ្អឹងប្រអប់ជើងបន្តិច 😣។

នេះជាលើកទី១របស់ខ្ញុំដែលមានបញ្ហាបែបនេះ ខ្ញុំភ័យ ភ័យខ្លាំងនោះគឺគាត់យ៉ាងមិចទៅហើយ 🥺ភ្លាមៗនោះដោយសារតែល្បឿនឡានខ្ញុំលឿនខ្ញុំក៏ជ្រុលទៅហួសគាត់ប្រហែលប្រហែល300ម៉ែត ខ្ញុំក៏រត់ត្រលប់មកមើលគាត់វិញ ពេលទៅដល់ខ្ញុំឃើញគាត់រលា ត់ដៃជើងស្ទើរពេញខ្លួន 😣 ខ្ញុំក៏សួរទៅកាន់ បងមានឈឺកន្លែងណាខ្លាំងអត់បង

អោយខ្ញុំសុំទោសផងបង គាត់ក៏ឆ្លើយថា មិនអីទេ 🥺 តែគាត់មានអារម្មណ៍ថាបាក់ដៃខាងស្តាំបាត់ទៅហើយ ខ្ញុំក៏សុំគាត់ថា បងចាំយើងដោះស្រាយគ្នាតាមគ្រោយបានអត់ សំខាន់ខ្ញុំចង់យកបងទៅពេទ្យសិន គាត់ក៏ព្រមតាមខ្ញុំ ហើយខ្ញុំក៏បានយកទូរសព្ទ័ពីរគាត់ថតសកម្មភាពកន្លែងកើតហេតុនោះទុកអោយគាត់ ហើយប្រញាប់ជូនគាត់ទៅមន្ទីរពេទ្យ។

លាងរបួ ស និងថតx-ray ហើយអស់ ទើបដឹងថាគាត់បានបា ក់ដងកាំបិតជា៣បំនែកផ្សេងគ្នា និងប្រះឆ្អឹងកែងជើង 😖 បងប្អូនរបស់គាត់ក៏មកដល់ ខ្ញុំក៏ប្រាប់ហេតុការណ៍ទៅគ្រួសារគាត់ត្រួសៗ ហើយអ្វីដែលខ្ញុំហួសចិត្តនោះគឺបងប្រុសដែលរងគ្រោះនោះ និយាយទៅសាច់ញាតិគាត់ថា កុំអោយរករឿងខ្ញុំ 😑😭

ប៉ុន្មានម៉ោងក្រោយមកគាត់ក៏ធ្វើការវះកាត់រួច ខ្ញុំក៏ដើរទៅជិតគ្រួសាររបស់គាត់ហើយសំពះសុំទោសគាត់ម្តងទៀត និងនិយាយថាបងខ្ញុំជ្រុលជាខុសទៅហើយតើយើងគួរដោះស្រាយគ្នារបៀបមិច? ពេលនោះគ្រួសាររបស់គាតយកដៃមកគោះស្មាររបស់ខ្ញុំ ហើយនិយាយថា គ្រោះថ្នាក់គ្មាននរណាមើលឃើញទេ កុំបន្ទោសខ្លួនឯងខ្លាំងពេក ហើយក៏មិនបាច់សងសំណងអ្វីដែរ កុំធ្វេសប្រហែសបែបនេះទៀត ចេញតែថ្លៃព្យាបាលទៅ 😣។

ខ្ញុំគាំងមួយសន្ទុះ ខ្ញុំនិយាយអីអត់ចេញ ដែលមកជួបមនុស្សចិត្តព្រះដូចជាគ្រួសារគាត់ ❤️🙏🏻 ភ្លាមនោះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំជំពាក់គាត់ហើយ 🙏🏻 ក្រោយមកទៀតពួកយើងក៏ចាប់ផ្តើមនិយាយគ្នាលេង រហួតដល់ខ្ញុំលេងសូវមានសំពាធ ទៅជាកក់ក្តៅទៅវិញ 🥰 ទាំងនេះបានសរបញ្ជាក់អោយឃើញថា

ការទទួលខុសត្រូវគឺធំធេងខ្លាំងណាស់ មិនមែនលុយអាចដោះស្រាយអ្វីគ្រប់យ៉ាងបាននោះទេ ❤️ និងសូមអរគុណដល់ក្រុមគ្រួសារបងប្រុសម្តងទៀត 🙏🏻 Athena Yong អ៊ី ស៊ុនហេង Kanika Yong សូមបើកបរដោយមានការប្រុងប្រយត្ន័ និងទំនួលខុសត្រូវខ្ពស់៕

Related posts

Leave a Comment