ថាមែនៗ! ក្រោយឃើញខាងស្រីដូចជាចិត្តមិនដាច់នឹងខាងប្រុស ស្រាប់តែនាយ ពាក់មី ដាក់មួយមាត់មកហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នា…

ដូចប្រិយមិត្តបានជ្រាបហើយថា ខណៈពេលអតីតសង្សារ ដែលមានរហសនាមជើងរន្ទះ កណ្តាប់ដៃដែក ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន និងរងចាំបន្តនិតិវិធីចាត់ការតាមផ្លូវច្បាប់ទៀត ពីបទហឹ ង្សា ដោយលែកក្រលេកមកមើលនារីរ ងគ្រោះ ជាអតីតសង្សារ ក៏នៅតែចិត្តមិនដាច់

ហេតុតែធ្លាប់មានអនុស្សាវរីយ៌ជាមួយសង្សារដែលធ្វើបា បខ្លួន នៅតែទៅអើតដល់ក្នុងកន្លែងឃុំខ្លួនទៀតផង ហើយនេះក៏ធ្វើឲ្យមហាជននៅតែឆ្ងល់ថាហេតុអ្វីក៏នៅតែទ្រាំ និងផ្តល់តម្លៃដល់បុរសបែបនេះទៀត។ យ៉ាងណា កាលពីម្សិលមិញ គឺកញ្ញា ដែលត្រូវអតីតសង្សារវា យ

ធ្វើបា ប បានបញ្ជាក់ហើយថា កញ្ញានិងមិនយកបុរសនេះធ្វើជាសង្សារទៀតទេ គឺឆ្អែតហើយ ទម្រាំតែបុរសនេះចេញពីគុក គឺកញ្ញាអាចនិងរៀបការជាមួយបុរសផ្សេងរួចបាត់ទៅហើយ កាលដែលនៅធ្វើល្អ គឺត្រឹមតែជាមនុស្សដែលធ្លាប់ស្រលាញ់គ្នាប៉ុន្នោះ។

ដោយឃើញរឿងរ៉ាវស្នេហាខាងលើហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង និងធ្វើឲ្យមហាជនហួសចិត្តច្រើន ស្រាប់តែនាយ ពាក់ មី ដែលជាតារាកំប្លែងដ៏ល្បីនៅកម្ពុជា បានចេញមកចូលជាមតិបែបនេះថា: “ប្តីប្រពន្ធគេឈ្លោះគ្នា ឈប់កាន់ជេីងម្ខាងៗ រួចវែកញ៉ែកខុសត្រូវទៀតហេីយ ខ្លាចពេលគេត្រូវគ្នាវិញឯងនេះឆ្កែសុទ្ធ”៕

Related posts

Leave a Comment