ទីបំផុត! ថៅកែពេជ្រ ទ្រី ដាណា បានទម្លា យថា លោកឧកញ៉ាឌួង ឆាយ និងភរិយា ក៏ជាចំណែកនៃភាពជោគជ័យរបស់លោកស្រីដូចសព្វថ្ងៃ ដោយ….

ដូចប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃនេះថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏មានន័យ ហើយក៏ជាលើកដំបូងផងដែល ដោយលោកស្រី និងស្វាមី បានទៅលេងផ្ទះរបស់គ្រួសារ លោកឧកញ៉ាឌួង ឆាយ ក្នុងនោះលោកស្រីបានរៀបរាប់ថា: ថ្ងៃនេះមកលេងផ្ទះហ៊ានឹងចែ😍😍 ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់នៅតែស្អាតហើយក្មេងដដែល អរគុណហ៊ានិងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ👏។

មិនទាន់អស់ទេ មុននេះបន្តិច លោកស្រី ទ្រី ដាណា ក៏បានបង្ហោះរូបថតកាលពីឆ្នាំ២០១៣ ថតជាមួយនឹងភរិយារបស់លោកឧកញ៉ាឌួង ឆាយ ដោយភ្ជាប់ជាមួយសារដ៏មានន័យថា: ពេលវេលាពិតជាលឿនមែនមួយភ្លេទសោះ 7 – 8 ឆ្នាំបាត់ទៅហើយ។ ដោយតាមរយៈសារទាំងពីរខាងលើ អាចបញ្ជាក់ថា លោកស្រី ត្រី ដាណា ដែលទទួលបានភាពជោគជ័យដូចសព្វថ្ងៃ ក៏មានចំនែកចូលរួមពីគ្រួសាររបស់ លោកឧកញ៉ាឌួង ឆាយ ដូចជាការផ្តល់ជាគំនិត និងផ្លូវក្នុងការរកស៊ីជាដើម៕

Related posts

Leave a Comment