និស្សិតស្រីម្នាក់ សុខចិត្តចងមុងអង្គុយរៀនក្នុងព្រៃ ព្រោះអ៊ីនធឺណែតដើរស្រួលជាងក្នុងផ្ទះ

នៅក្នុងសម័យកាលនៃការរៀនតាមប្រព័ន្ធអ៊ីនធឺណែត ដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ មិនថាសិស្សានុសិស្សទូទៅ និង និស្សិតនៅថ្នាក់សាកលវិទ្យាល័យ មានឧបសគ្គខ្លះៗ ដោយសារតែសេវាមិនដំណើរការបានល្អ ព្រមទាំងមានភាពរអាក់រអួលពិបាកក្នុងការរៀន ។

រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទាំងទងនឹងការរៀនតាមប្រពន្ធអនឡាញនេះ គឺបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយយុវតីមួយរូបសុខចិត្តទៅចងមុងរៀននៅក្នុងព្រៃតែម្នាក់ឯង ដោយនាងរកឃើញថាសេវាទូរសព្ទនៅទៅនោះល្អជាងនៅក្នុងផ្ទះរបស់ខ្លួន ។

នាងបានរៀបរាប់បន្ថែមថា៖​ «ទីតាំងដែលខ្ញុំកំពុងតែនៅនេះ គឺនៅក្បែរចម្ការដែលឪពុកខ្ញុំធ្វើការ ហើយបន្ទាប់ពីចប់ម៉ោងរៀនខ្ញុំនឹងជួយគាត់ធ្វើខ្ទមមួយដែលខ្ញុំអាចប្រើ ដើម្បីរៀនអនឡាញនៅទីនោះបាន» ។

យុវតី Rose ED បានឱ្យដឹងថា៖ «កាលពីថ្ងៃទី២៤​ ខែមិថុនា ខ្ញុំត្រូវបានពន្យាពេលធ្វើបទបង្ហាញតាមអនឡាញរបស់ខ្ញុំដោយសារមានការរអាក់រអួលសេវាទូរសព្ទ ។ បន្ទាប់មកខ្ញុំត្រូវត្រៀមខ្លួនជាមុនសម្រាប់បទបង្ហាញពេលក្រោយឱ្យបានល្អ នាពេលនោះដែរកន្លែងដែលខ្ញុំរកឃើញថាមានសេវាល្អជាងផ្ទះរបស់ខ្ញុំគឺនៅចន្លោះ ព្រៃស្តុកមួយ» ។

សូមបញ្ជាក់ថា Rose ED សម្រេចចិត្តធ្វើបែបនេះ ពីព្រោះដើម្បីធ្វើដំណើរពីតំបន់របស់នាងទៅទៅប្រជុំជនត្រូវចំណាយលុយអស់ជាច្រើន មួយវិញទៀតនៅតំបន់នោះភាគច្រើនសេវាអ៊ីនធឺណែតត្រូវាបានគេភ្ជាប់ខ្លាំងនៅតាមចម្ការ និងរោងចក្រធំៗ ដែលនាងអាចបន្តអ៊ីនធឺណែតពីទីនោះដូចជាក្បែរចម្ការដែលឪពុកនាងធ្វើការ ៕

Related posts

Leave a Comment