មិនដឹងថាកើតឡើងនៅណាទៀតទេ! មុននេះ ក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណអាយុកាល ៥៨ ឆ្នាំ ត្រូវបាក់ខ្ទេច ដោយស្នាដៃតៃកុងដឹកគ្រឿងចក្រ ហើយ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច KCTV Cambodia បានឲ្យដឹងថា ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ធនៅក្នុងស្រុកស្ទោងហួសចិត្តខ្លាំង ក្រោយក្លោងទ្វារវិទ្យាល័យរស្មីសោភ័ណដែលមានអាយុកាល៥៨ឆ្នាំមក​(១៩៦២-២០២០)​ហើយឥឡូវបាក់ខ្ទេច

ដោយការបើកបរខ្វះការប្រុងប្រយ័ត្នរបស់តៃកុងដឹកគ្រឿងចក្រ។ ក្រោយដឹងថាមានករណីនេះកើតឡើង ស្រាប់តែមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត ខឹង និងនិយាយដូចគ្នាថា ឆ្នាំ២០២០នេះរឿងរ៉ាវប្លែកៗជាច្រើនបានកើតឡើងមិនគួរអោយជឿ សង្ឃឹមថាអ្នកបើកបរណាខ្លះដែលដឹងខ្លួនថាចូលមិនចុះហើយ កុំប្រឹងបើកចូលទៀតអី នាំតែយើងត្រូវបាត់បង់របស់ប្រើប្រាស់ល្អៗធ្វើឡើងការជាច្រើនឆ្នាំទៀត៕

Related posts

Leave a Comment