ទ្រាំនឹងព្រះភក្ត្រដ៏គួរឲ្យខ្នាក់របស់ ព្រះនាងតូច នរោត្តម ជេនណា មិនបាន ស្រាប់តែអ្នកនាង ខាត់ សុឃីម ចាប់ក្រញិចថើប និងភ្ជាប់ជាមួយសារថា….

អ្នកនាង ខាត់ សុឃីម គឺជាតារាពហុអាជីព ដែលមានប្រជាប្រិយជាខ្លាំង ទាំងភ្លេងខ្មែរ ទាំងកំប្លែង និងអាយ៉ៃ អ្នកនាងសុទ្ធតែទទួលបានការសរសើរជាខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកនាង ខាត់ សុឃីម ពិតជាស្រ្តីខ្មែរមួយរូបដែលមានការតស៊ូក្នុងជីវិត

តាំងតែពីរស់នៅក្នុងជីវភាពលំបាក រហូតសព្វថ្ងៃរស់នៅក្នុងជីវភាពមួយដ៏ធូរធារ ជាពិសេសកញ្ញាក៏ដើរតួនាទីដ៏សំខាន់ក្នុងការបំផុសអោយយុវជនខ្មែរស្រលាញ់ និងគាំទ្រ សិល្បះទំរង់បុរាណផងដែរ។ ដោយលែកកាលពីម្សិលមិញ អ្នកនាង ខាត់ សុឃីម ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង

ក្រោយបានជួបផ្ទាល់ជាមួយនឹង ព្រះនាងតូច នរោត្តម ជេនណា ដែលអ្នកនាង និងព្រះនាង ហាក់កំពុងតែនៅក្នុងស្ទូឌីយោធ្វើការងាររួមអ្វីមួយ ហើយពិសេសនោះគឺ ក្រោយពីបានជួបព្រះនាង ស្រាប់តែអ្នកនាង ខាត់ សុឃីម ចាប់ព្រះនាងថើបណែនៗ និងភ្ជាប់ជាមួយសារថា: “ខ្ញុំម្ចាស់ សុំរាជទានទោស អឹប១ ព្រោះស្រលាញ់ពេក”។ ក្រោយឃើញបែបនេះ មហាជនជាច្រើនបានចូលមកខមិន និងសរសើរនៅការស្រលាញ់របស់អ្នកនាង ខាត់ សុឃីម ចំពោះព្រះនាងផងដែរ៕

Related posts

Leave a Comment