ឃើញប៉ុណ្ណេះ ក៏ដឹងថា ឱក សុគន្ធកញ្ញា កំពុងរីករាយនឹងបច្ចុប្បន្ន ដែលមានគ្រួសារពេញដោយសុភមង្គល

បន្ទាប់ពីរៀបការកសាងជីវិតគូរួមគ្នារួចមក គេកត់សម្គាល់ឃើញជីវិតគ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អ៊ឹង សុខលី ជាស្វាមី មិនដែលលេចឮមានរឿងរកាំរកូសណាមួយកើតឡើងគួរឱ្យចាប់អារម្មណ៍ឡើយ ដោយជំនួសមកវិញនូវជីវិតដ៏រីករាយ និង ភាពសប្បាយរីកថ្លើមតាមរយៈការនាំគ្នាដើរកម្សាន្ត និង ពេលដ៏រីករាយក្នុងគ្រួសារ ជាពិសេសនៅដែលពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ទៀតនោះ ក៏រឹតតែធ្វើជីវិតគ្រួសារតូចរបស់គេកាន់តែមានន័យទ្វេមួយកម្រិតទៀត ។

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ស្វាមី តែងតែបើកបង្ហាញពីជីវិតឯកជនជាសាធារណៈ ដោយគ្មានលាក់បាំងឡើយនៅលើបណ្តាញសង្គម ទោះបីជាគ្រួសារតូចនេះទៅកម្សាន្តទីណា ឬ ធ្វើកម្មវិធីអ្វីនោះឡើយ ពោលគឺតែងតែបានចែករំលែករូបភាពដល់មហាជនអ្នកគាំទ្របានដឹង និង ឃើញគ្រប់ៗគ្នា ដែលអាចនិយាយបានថា គ្រួសារអ្នកសិល្បៈនេះគឺបាន
ផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ និង នៅជាមួយអ្នកគាំទ្រជានិច្ច ។

តាមរយៈការបង្ហាញនេះដែរ បានធ្វើឱ្យមហាជនពិសេសអ្នកគាំទ្រគ្រួសារអ្នកសិល្បៈនេះ ដឹងច្បាស់ថាពួកគេគឺរស់នៅក្នុងជីវិតគ្រួសារដែលពោរពេញដោយសុភមង្គល និង ភាពកក់ក្តៅបំផុត ហើយនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញ និង ចង់បាន ។

កុំឱ្យចេះតែនិយាយថាគ្រួសារតូចរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានសុភមង្គលនោះ អ៊ីចឹងមកតាមដានទាំងអស់គ្នាតាមរយៈកម្រងរូមភាពថ្មីមួយចំនួនដែលនាងទើបតែបានចែករំលែកនៅលើបណ្តាញសង្គម ជាមួយសារខ្លីថា «បើដឹងថាមានកូនសប្បាយយ៉ាងនេះ យកគ្រួសារតាំងពីក្មេង នេះជារូបថតដំណើរកម្សាន្តគ្រួសាររបស់ខ្ញុំ» ៕

Related posts

Leave a Comment