ថាមែនៗ! នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ញាឲ្យចាត់ការ ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ ដែលដកកាំភ្លើ ងភ្ជ ង់ថៅកែហាងគុយទាវអង្គរជុំ ហើយ…. (មានវីដេអូ)

នៅថ្ងៃទី២៣ ខែកញ្ញានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យអង្គភាពជំនាញកោះហៅ លោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំង ភេរវ កម្មនៃក្រសួងមហាផ្ទៃ ដែលដកកាំភ្លើ ងភ្ជ ង់ថៅកែហាងគុយទាវអង្គរជុំ

ក្នុងវង់ផឹកស៊ី មកសួរនាំ និងធ្វើកំណត់ហេតុ ដើម្បីឈានដល់ការចាត់ការតាមនីតិវិធី។ នេះបើតាមការបញ្ជាប់របស់លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន ។ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានបញ្ជាក់ឲ្យដឹងថា

បន្ទាប់ពីទទួលបានព័ត៌មាននៃការសកម្មភាពរបស់ប្រធានការិយាល័យប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញវិធានការណ៍ និងចំណាត់ការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលរូបនេះ ដោយហៅមកធ្វើកំណត់ហេតុ ឱ្យសារភាពពីទោសកំហុស ឲ្យសម្របសម្រួល ឬសុំទោសចំពោះជនរងគ្រោះ បើសិនពិតជារកឃើញកំហុសមែន ហើយប្រសិនបើការសម្របសម្រួលមិនត្រូវគ្នាទេ នឹងបញ្ជូនទៅតុលាការ និងដាក់ពិន័យកងកម្លាំង។

បើតាមលោកឧត្តមសេនីយ៍ អ៉ី សុខឃី អគ្គស្នងការដ្ឋាននគរបាលជាតិមិនបានទុក សកម្មភាពរបស់មន្ត្រីនគរបាលដែលខុសឆ្គង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូលទេ គឺតែងតែដាក់ទោសទណ្ឌចំពោះនគរបាលដែលប្រព្រឹត្តបទល្មើសជានិច្ច។

សូមជម្រាបថា ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេ រវ កម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានដ​ កកាំភ្លើ ងគំរា មបា ញ់សម្លា ប់លោក និងភរិយា។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន ទទួលបាន។ ជនរ ងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ទៅកាន់ស្ថាប័នចំនួន៣៖

ទី១ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ – ទី២ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ – ទី៣ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមា ថ និងគំរាមបា ញ់សម្លា ប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើ ងពីចង្កេះអាមេបញ្ចូ លគ្រា ប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។

Related posts

Leave a Comment