ថាមែនៗ អ្នកណាទ្រាំបាន! តារាកំប្លែង នីឡា ប៉ះសម្តីជាមួយបុរសម្នាក់ ក្រោយនិយាយប៉ះពាល់រឿងមួយដ៏សំខាន់នេះ ហើយចុងក្រោយក៏….

កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា នីឡា ដែលជាតារាកំប្លែងស្រីដ៏ស្រស់ស្អាត បានស៊ែរនៅសារពីគេមួយដែលមានអត្ថន័យថា: មានកូន អត់បានការខុសដែលមែន??? ប្រសិនបើអ្នកជាអ្នកចិញ្ចិមបីបាច់ខ្ញុំ អោយបាយខ្ញុំស៊ី អោយលុយខ្ញុំចាយ ចាំអ្នកមកថាអោយខ្ញុំ 😊 តែសុំប្រាប់ថាម្តាយ ឱពុកខ្ញុំគាត់មិនថាទេអោយតែខ្ញុំរស់នៅមានសុភមង្គល រស់នៅជាមួយមនុស្សល្អ អោយតម្លៃខ្ញុំ គាត់សប្បាយចិត្តណាស់ហើយទោះមិនបានការក្តី ❤️❤️❤️ តែអ្នកក្នុងថានៈអ្វីហ៊ានមកនិយាយខ្ញុំ ខ្ញុំអត់បានទៅសុំបាយអ្នកស៊ីផងហ្នឹង ???😩

ស្រាប់តែក្រោយមក ក៏មានគណនីហ្វេសបុកមួយបានខមិនបែបនេះទៅកាន់ កញ្ញា នីឡា ថា: តើទំនៀមម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់នៅឯណា? ក្នុងនាមជាអ្នកសិល្បះបែរជាគាំទ្ររឿងបែបនេះវិញ? តើតាវិចទ័រមានអារម្មណ៍យ៉ាងណាដែលឃើញកូនស្រីរបស់ខ្លួនពេញចិត្តទង្វើបែបនេះ? ខ្មែរយើងគួរអោយអាសូរណាស់ 🥴🥴🥴។

មិនចាំយូ ស្រាប់តែ កញ្ញា នីឡា តបវិញទាំងអារម្មណ៍មិនល្អថា: គ្រាន់តែស៊ែរលើកទឹកចិត្តហេតុអីក៏អ្នកឯងមកត្រូវថាអោយខ្ញុំ លោកឯងធ្វើខ្លួនឯងអោយល្អសិនទៅចាំមកចេះថាអោយអ្នកដទៃ??ខ្មែរយើងគួរអោយអាសូរណាស់ដែលមួយថ្ងៃៗដើរតែទើសគេ😢។

មិនទាន់អស់ចិត្ត ស្រាប់តែគណនីនោះបន្តទៀតថា: ពូសូមបកស្រាយជូនក្មួយចុះ ១- ក្នុងនាមជាអ្នកសិល្បះតិចឬច្រើនតែងតែមានឥទ្ធិពលដល់អ្នកគាំទ្រឬសារធារណៈជនតាមរយៈគំនិតនិងមតិយោបល់របស់ខ្លួន។ អ្វីដែលពូមិនចង់ឃើញនោះគឺមានអ្នកយកគម្រូតាម។

២- សម្រាប់ក្មួយគិតថាពូទើសដែលចេះឈឺឆ្អាលរឿងគេប៉ុន្តែពូសូមជូនពាក្យសមួយឃ្លាថា វប្បធម៌រលត់ជាតិរលាយ។ សង្ឃឹមថាក្មួយនឹងយល់។ ៣- ការយកប៉ារបស់ក្មួយមកចូលក្នុងនេះ គឺចង់អោយក្មួយយល់កាន់តែច្បាស់ពីទឹកចិត្តឪពុកម្តាយដែលមិនចង់ឃើញកូនដើរខុសគន្លង។

៤- ក្មួយនៅក្មេងណាស់ នៅពេលដែលក្មួយមានកូន ក្មួយនឹងយល់អារម្មណ៍នេះ។ បន្ទាប់មក ស្រាប់តែ កញ្ញា នីឡា តបវិញទៀតថា: តើឳរបស់លោកឯងមានអារម្មណ៍យ៉ាងណាដែរតែឃើញកូនខ្លួនឯងចូលចិត្តលូកដៃរឿងគេ??? បើស្អប់ខ្ញុំអូសចេញហើយកុំមកចេះយកឈ្មោះឪពុកមកនិយាយ

មួយទល់មួយ សុំតិចទៀតកុំថាខ្ញុំក្មេងឈ្លើយណាពូ ពូឯងចាស់ភ្លើ នៅមិននៅអោយក្មេងជេ ….ខែបុណ្យខែទានផងនីឡាអើយតិចបាបទៅពេលជេចាស់ចឹង😆😒 ខ្ញុំបាននិយាយថាខ្ញុំនៅក្មេង..តែពេលខ្លះក្ដីសុខរបស់គេហេតុអីខ្ញុំជួយត្រេកអរនឹងគេមិនបាន ខ្លះគេមានកូនមុនការ

តែក៏គេមិនភ្លេចរឿងប្រពៃណីដែរ ហើយខ្ញុំសូមនិយាយប្រាប់វិញខ្ញុំពេញចិត្តនៅអ្វីត្រង់ថាគាត់ហ៊ានលះបង់មុនមាត់នឹងអោយគេជេស្ដីតាមចិត្តដោយសារក្មេងម្នាក់ដែលនៅក្នុងពោះគាត់ ការគិតរបស់ម្នាក់ៗផ្សេងៗគ្នា ចឹងពូកុំនិយាយល្អជាង។ ក្រោយពីទទួលបាន សារដ៏វែងរបស់ នីឡា មកគណនីហ្វេសបុកមិនស្ងាត់មាត់ និងបានតយ៉ាងខ្លីថា បាទអរគុណច្រើន៕

Related posts

Leave a Comment