រំភើបជំនួស! គ្រាន់តែលោកស្រី ទ្រី ដាណា ធ្វើបែបនេះភ្លាម លោកយាយស្រក់ទឹកភ្នែក លើកដៃសំពះជាមួយចៅ ដែលរស់នៅយ៉ាងកំសត់ (មានវីដេអូ)

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានរៀបរាប់បែបនេះ ក្រោយពីបានយកអំណោយជួយលោកយាយកំសត់ ដោយបានប្រាប់ថា: មើលវីដេអូ ឃើញលោកយាយយំទាំងខ្សោះទឹកភ្នែក ពិតជាសង្វេគណាស់ 😢😢😢 គេសួរគាត់ ចង់បានអីអត់ គាត់ថាខ្មាសគេ

សុំតែអង្ករហូប ឥឡូវនាងខ្ញុំបានមកដល់ផ្ទះលោកយាយហើយ នៅខេត្តពោធិ៍សាត់។ ខ្ញុំបានជូនថវិកាគាត់ចំនួន 1000 ដុល្លារ គាត់សួរថា អាហ្នឹងក្រដាសអីគេ មិនដែលស្គាល់ទេ ស្គាល់តែលុយខ្មែរ។ ខ្ញុំក៏ជូនគាត់បួនលានរៀលវិញ គាត់ក៏បានយំហើយប្រាប់ថាមិនដែល

មានអ្នកឲ្យលុយច្រើនបែបនេះទេ 😢😢😢 គាត់សួរថា លុយនេះ យកទៅទិញស័ង្កសីបាំងផ្ទះបានអត់ ទិញគ្រែបានអត់។ លោកយាយយកធ្វើអីក៏បាន តាមចិត្តលោកយាយណា។ ភួយ ខ្នើយ កន្ទេល មុង ធុងទឹក អង្ករ មី គ្រឿងបរិភោគ ចៅបានទិញជូនយាយហើយ 🙏៕

Related posts

Leave a Comment