មកស្តាប់លោក មាសរិទ្ធី និយាយលំអិតជុំវិញករណីឪពុកវា យកូនស្រីបង្កើតយ៉ាងសាហាវ នៅខេត្តស្វាយរៀង (មានវីដេអូ)

នៅវគ្គទី២ នៃការផ្សាយផ្ទាល់ព័ត៍មានហង្សមាសពេលព្រឹក របស់លោក មាសរិទ្ធី បានជូនព័ត៌មានលំអិតជុំវិញករណីឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ហើយត្រៀមដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ។

គួរបញ្ជាក់ថា រំលឹកថាព័ត៌មាននេះត្រូវបានបែកធ្លា យបន្ទាប់ពីមានគណនីហ្វេសបុកជាសាច់ញាតិរបស់ប្អូនស្រីរងគ្រោះ លួចថត និងបង្ហោះនៅលើហ្វេសបុក ដែលបានរៀបរាប់ថា: ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុទ្ធតិធម៍អោយប្អូនស្រីញុំផងចុះ ព្រៅឪពុកក្មេងស្រីនេះបាន

បង្ករបញ្ហាដល់គ្រួសារ ជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ អីលូវនេះធ្វើបាបប្អូនស្រីញុំទៀតហើយតែញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ័សតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាតលនេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួផង😪៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment