កាន់តែអាណិតលោកអើយ! ម្តាយ និងកូនស្រី តាំងពីតូចដល់ពេលនេះត្រូវឪពុ កវា យមិនក្រោយ ១ពាន់ដងទេ ហើយរាល់ថ្ងៃដាច់ខាតត្រូវតែមានលុយអោយឪពុកចំនួន… (មានវីដេអូ)

ឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ក្រោយពីឪពុករូបនេះបានវា យកូនស្រីឡើងសន្លប់លែងដឹងខ្លួន ធ្វើឲ្យមហាជនខឹងសប្បារជាខ្លាំង។

តាមការសំភាសន៍ ទាំងកូនស្រី និងម្តាយកំសត់ បានទម្លា យនៅរឿងរ៉ាវរស់នៅជាមួយឪពុកចិត្តសាហាវណាស់ គឺបានវា យធ្វើបា បទាំងពីកូននៅតូចមកម្ល៉េះ ហើយបើគិតមកដល់ពេលនេះគឺមិនក្រោម ១០០០ដងទេ ហើយភាគច្រើនគឺធ្ងន់តែម្តង ក្បាល ខ្លួន ជើង ដៃ គឺសុះអស់ហើយ កាលដែលទ្រាំរស់នៅមកដល់ពេលនេះ គឺព្រោះម្តាយមិនចង់អោយកូនមានឈ្មោះជាកូនគ្មានឪពុក ហើយម្យ៉ាងទៀតក៏ឪពុកនេះមិនព្រមលែងដែរ។

អ្វីដែលគួរឲ្យហួសចិត្តនោះគឺ តាំងពីពេលមានស្រីផ្សេងមក គឺឪពុកនេះកាន់តែសាហាវឡើងៗ វា យច្រើនជាងមុន ហើយដាច់ខាតត្រូវតែមាន ៥ម៉ឺនរៀល អោយគាត់ជារៀងរាល់ថ្ងៃ បើមិនចង់ឈឺសាច់ ដើម្បីយកលុយទៅផឹក។ ប្រពន្ធបន្តទៀតថា ធ្លាប់គំរា មថាចង់ផ្តាច់ទាំងពូជទៀតផង ហើយរាល់ពេលវា យគឺប្រពន្ធតែងតែទៅរងកូនជានិច្ច តែលើកចុងក្រោយនេះ គឺគាត់មិននៅ ទើបកូនស្រីត្រូវធ្ងន់បែបនេះ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment