ច្បាប់ថ្មីក្តៅៗ! អ្នកបើកហាងកាត់សក់ត្រូវសុំច្បាប់អនុញ្ញាតជាមួយ ព្រោះតែ…

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានសម្រេចបង្គាប់ឱ្យអាជីវកម្មបម្រើសេវាកម្មកាត់សក់ រចនាម៉ូដសក់ លម្អក្រចក និងរចនាក្រចកបុរស នាទី ត្រូវមានទីតាំងជាក់លាក់ និងត្រូវសុំច្បាប់អនុញ្ញាត។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះថ្ងៃទី៣១ សីហា ២០២០។

ការស្នើសុំច្បាប់អនុញ្ញាតអាជីវកម្មនេះ គឺតាមរយៈការិយាល័យច្រកចេញចូលតែមួយ ហើយរដ្ឋបាលស្រុក ក្រុង ខណ្ឌ ជាអ្នកចេញប័ណ្ឌអនុញ្ញាតអាជីវកម្មទាំងអស់នេះ។ អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជាបានលើកឡើងថា អាជីវកម្មទ្រង់ទ្រាយតូចបែបនេះ ពុំគួរអាជ្ញាធរតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតឡើយ ជាពិសេស នៅពេលនេះដែលពេលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩៕

Related posts

Leave a Comment