ថាមែនៗ! ដេនីខ្វាន់ ដាក់ចំៗលើនារីរងគ្រោះ ដែលត្រូវសង្សារវា យម្តងហើយម្តងទៀត មិនរៀង ដោយអ្នកនាងប្រតិកម្មថា…

មហាជនជាច្រើន បានសម្តែងអារម្មណ៍ពិតៗ ក្រោយបានដឹងរឿង សង្សារស្រីចិត្តធម៌ បានលះបង់គ្រប់យ៉ាងទៅយកបុរសដែលវា យកញ្ញាជាច្រើនលើកច្រើនសារ ហើយមានទាំងលើកលែងទោសអោយទៀត ព្រោះតែបុរសនេះចេះសម្តែងកំសត់ដល់កំពូលធ្វើឲ្យកញ្ញាទន់ចិត្ត ប៉ុន្តែរឿងហេតុកើតឡើងចុងក្រោយនេះ គឺកញ្ញាបានអះអាងថានិងមិនលើកលែងអោយទៀតឡើយ។

ក្រោយពីបានដឹងថានារីរងគ្រោះ អ្នកនាង ដេនីខ្វាន់ ផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើនារីរងគ្រោះដោយនាងបានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា ៖ « នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯង…មនុស្សប្រុសវ៉ៃស្រី គឺវាថោកទាបខ្លាំងណាស់ គេវ៉ៃម្តងហើយល្មមភ្ងាក់ខ្លួន ហេតុអីទ្រាំអោយគេវ៉ៃច្រើនលើកច្រើនសារម្ល៉េះ?

បើមិនស្រលាញ់ខ្លួនឯងក៏គួរស្រណោះអ្នកម្តាយដែលខំថែតាំងពីកើតមក មិនអោយមានសូម្បីតែស្នាមមួយ សួរថាបេីអ្នកម្តាយឃេីញគេ វា យ ដំ កូនបែបនេះតេីអារម្មណ៏គាត់ឈឺចាប់យ៉ាងណា? មនុស្សស្រីយើងត្រូវចាំបើយើងមិនចេះអោយតម្លៃនឹងស្រលាញ់ខ្លួនឯងទេ គ្មាននរណាមកស្រលាញ់នឹងអោយតម្លៃយើងទេ ល្មមភ្ងាក់ខ្លួននឹងរៀនយល់អោយច្បាស់ថាអ្វីជាស្នេហា អ្វីជាតណ្ហា »៕

Related posts

Leave a Comment