កុំចេះតែហ៊ាន! ពេលនេះឪពុកចិត្តសាហា វវា យកូនស្រីដូចសត្វធាតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅពេលសួរនាំតាមពិតរឿងនេះគឺបាន… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថា គណនីហ្វេសបុកមួយបានដាច់ចិត្តបង្ហោះវីដេអូដ៏គួរឲ្យស្អប់ខ្ពើ ម ដែលគណនីហ្វេសបុកនេះមានឈ្មោះថា Bee Nang Sad បានរៀបរាប់ថា: ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុទ្ធតិធម៍អោយប្អូនស្រីញុំផងចុះ ព្រៅឪពុកក្មេងស្រីនេះបានបង្ករបញ្ហាដល់គ្រួសារ

ជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវា យធ្វើបា បប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ អីលូវនេះធ្វើបាបប្អូនស្រីញុំទៀតហើយតែញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ័សតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាតលនេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួផង😪។

យ៉ាងណាក្រោយរំលងបានបន្តិច ពេលនេះឪពុកខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នេះបើយោងតាមការឲ្យដឹងពីប្រភព័ត៌មាន KPS BreakingNews បានជូនដំណឹងថា: ឪពុកដែលប្រើអំពើហិ ង្សាលើកូនស្រីដូចសត្វតិរច្ឆា ន នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន។

ពេលនេះ សមត្ថកិច្ចកំពុងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។ បញ្ហានេះ លោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ថ្លែងប្រាប់ថា ករណីនេះ កើតឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ។
លោកអធិការ បន្តថា លោកបានអោយលោកនាយប៉ុស្តិ៍ច្រកម្ទេស ចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់ តែរកមិនឃើញ ដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ម្ដងរួចហើយដែរ៕

Related posts

Leave a Comment