ដូចការសង្ស័យមែន! រំលងបានមួយថ្ងៃ ស្រាប់តែនារីជាសង្សារ ដែលរងគ្រោះព្រោះសង្សារខ្លួនវា យឡើងប៉ោងភ្នែក បានបង្ហោះសារបែបទន់ជ្រាយទៅវិញថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីយប់យានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់បានវា យទៅលើនារីម្នាក់ដែលជាសង្សាររបស់ខ្លួន បណ្តាលអោយមានរបួ សនៅលើផ្ទៃមុខ ហើ មមើលលែងយល់។ តាមរយៈការរៀបរាប់របស់អ្នកថតវីដេអូ ដែលត្រូវជាប្អូនស្រីរបស់នារីរងគ្រោះ បានបញ្ជាក់ថា បុរសម្នាក់នេះកន្លងមកធ្លាប់វា យ

ធ្វើបាបបងស្រីរបស់ខ្លួនជាច្រើនដងហើយ ប៉ុន្តែដោយសារតែបងស្រីរបស់ខ្លួនអាណិត និងបុរសជាសង្សារពូកែលួងទៀត ទើបបងស្រីរបស់ខ្លួនចេះតែលើកលែង មិនបន្តប្តឹ ងទៀត។ ប៉ុន្តែយប់មិចនេះ នារីរងគ្រោះមិនលើកលែងអោយទៀតឡើយ ក៏រត់ទៅដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនបានបុរសម្នាក់នេះភ្លាមៗទាំងយប់ផងដែរ។

តែក្រោយរំលងបានតែមួយថ្ងៃសោះ ស្រាប់តែនារីជាសង្សា ដែលជាជ នរងគ្រោះម្តងហើយម្តងទៀត ហាក់មិនដាច់អាល័យ ហើយក៏ហាក់ដូចជាស្រណោះដ៏សង្សាររបស់ខ្លួន ដោយកញ្ញា បានបង្ហោះសារបែបនេះថា: បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន😥អូនសុំទោស🙏😥សង្ឃឹមថាបងនឹងកែខ្លួន Brös Rith៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

យ៉ាងណាងាកមកមើលវីដេអូមួយនេះ ដែលមហាជនបានស្វាគន៍ប្រតិកម្មទៅលើបុរសដែលបាននិយាយទៅកាន់សង្សាររងគ្រោះ ហាក់ដូចជាកំពុងសម្តែងអោយខាងស្រីអត់អោនអោយម្តងទៀត ដោយបានពោលពាក្យជាលើកចុងក្រោយថា: បងលាអូនសិន ហេីយមេីលថែខ្លួនផងណាអូនសម្លាញ់។ ដែលពាក្យនេះបានធ្វើមហាជនអស់សំនើច និងថាអោយយ៉ាងខ្លាំងផងដែរ ព្រោះតែមិនចូលចិត្តការសម្តែងរបស់ខាងប្រុសម្នាក់នេះឡើយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment